យោងតាមក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក បទបញ្ជាឱ្យបិទខ្សែព្រំដែន ដែលត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសនៅថ្ងៃទី ២០ ខែមីនា នឹងផុតកំណត់នៅថ្ងៃទី ២០ ខែឧសភា។ ជាមួយនឹងសេចក្តីជូនដំណឹងថ្មីដូចដែលបានលើកឡើងខាងលើ បទបញ្ជានេះនឹងត្រូវបានពន្យាររហូតដល់ថ្ងៃទី ២២ ខែមិថុនា ហើយនឹងត្រូវត្រួតពិនិត្យឡើងវិញ រាល់ ៣០ ថ្ងៃម្តង។
ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រដ្ឋមន្ត្រីក្រសួងព័ត៌មានវ៉េណេស៊ុយអេឡា Jorge Rodriguez បានឲ្យដឹងនាថ្ងៃទី ១៩ ឧសភាថា ប្រទេសអាមេរិកខាងត្បូងនេះបានដាក់បម្រាមគោចរថ្មី នៅតាមបណ្តាទីក្រុងមួយចំនួន នៅតាមបណ្តោយព្រំដែនជាមួយប្រទេសកូឡុំប៊ីនិងប្រេស៊ីលដើម្បីប្រឆាំងការកើនឡើងនៃការឆ្លង SARS-CoV-2 ដែលមន្ត្រីនៃប្រទេសបានចាត់ទុកថា ភាគច្រើន ជាជនចំណាកស្រុកវិលត្រឡប់វិញ៕