សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយយោធាចំនួន ២៧៥ លានដុល្លារដល់អ៊ុយក្រែន

Chia sẻ

(VOVWORLD) - នេះគឺជាកញ្ចប់ជំនួយសព្វាវុធ និងឧបករណ៍យោធាទី ២៤ របស់ អាមេរិកសម្រាប់អ៊ុយក្រែនចាប់តាំងពីខែសីហា ឆ្នាំ ២០២១ មក បង្កើនចំនួនជំនួយ យោធាសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនចាប់តាំងពីលោកប្រធានាធិបតី Joe Biden ឡើងកាន់អំណាច ឡើងរហូតដល់ចំនួន ១៨,៥ ពាន់លានដុល្លារអាមេរិក។

កាលពីថ្ងៃទី ២៨ ខែតុលា ក្រសួងការបរទេសអាមេរិកបានប្រកាសថា សហរដ្ឋ អាមេរិកនឹងបន្តផ្តល់ជំនួយយោធាចំនួន ២៧៥ លានដុល្លារដល់អ៊ុយក្រែន។ កញ្ចប់ ជំនួយរួមមានអាវុធ គ្រាប់រំសេវ និងឧបករណ៍យោធាពីឃ្លាំងស្តុករបស់ក្រសួងការពារ ជាតិអាមេរិក។ នេះគឺជាកញ្ចប់ជំនួយសព្វាវុធ និងឧបករណ៍យោធាទី ២៤ របស់ អាមេរិកសម្រាប់អ៊ុយក្រែនចាប់តាំងពីខែសីហា ឆ្នាំ ២០២១ មក បង្កើនចំនួនជំនួយ យោធាសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនចាប់តាំងពីលោកប្រធានា ធិបតី Joe Biden ឡើងកាន់អំណាច ឡើងរហូតដល់ចំនួន ១៨,៥ ពាន់លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកក៏បានសង្កត់ធ្ងន់ថា ទីក្រុង វ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយដៃគូនិងសម្ព័ន្ធមិត្តជាង ៥០ ដើម្បីជួយគាំទ្រប្រជាជន អ៊ុយក្រែនហើយនឹងសម្របសម្រួលក្នុងការផ្តល់សមត្ថភាពការពារដែនអាកាសដល់ អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ