លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក (ខាងឆ្វេង) (រូបថត៖TTXVN) |
លោក David Stilwell បានឲ្យដឹងថាលើកឡើងគំនិតផ្តួចផ្តើមដើម្បីជម្រុញកិច្ចចរចារឆ្ពោះទៅគោលដៅដែលប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹក នាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានដាក់ចេញក្នុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ ២០១៨ កន្លងទៅ។ ក្រៅពីនោះ ភាគីទាំងពីរបានចាប់ផ្តើមបន្តចរចារគ្នាឡើងវិញនៅថ្នាក់អ្នកជំនាញ ដើម្បីពិភាក្សាគ្នាអំពីវិធីធ្វើឱ្យមានការរីកចំរើននូវគោលដៅទាំងនេះយ៉ាងដូចម្តេច ជាក់ស្តែងគឺជាការរំសាយអាវុធនុយ ក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕