សហរដ្ឋអាមេរិកបង្កើនប្រតិបត្តិការហោះហើរឃ្លាំមើលនៅឧបទ្វីបកូរ៉េ

Chia sẻ
(VOVWORLD) - ទំព័រតាមដានសកម្មភាពអាកាសចរណ៍ Aircraft Sports បានឲ្យដឹងថា នាថ្ងៃទី ១១ ខែធ្នូ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះឈ្លបយកការណ៍ Global Hawk នៅលើដែនអាកាសនៅឧបទ្វីបកូរ៉េនិងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ    B-52 នៅលើតំបន់សមុទ្ររបស់ជប៉ុន។

តាម Aircraft Sports  យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52  Stratofortress ដែលត្រូវបានគាំទ្រដោយយន្តហោះចាក់ឥន្ធនៈ KC-135R មានវត្តមាននៅក្នុងដែនអាកាសនៅភាគខាងកើតប្រទេសជប៉ុន។ យន្ដហោះនេះហោះចេញដំណើរពីមូលដ្ឋានកងទ័ពអាកាស Anderson នៅ Guam។ ពេលវេលាពិតប្រាកដនៃប្រតិបត្តិការនេះមិនត្រូវបានប្រកាសឱ្យដឹងនោះឡើយ។ Aircraft Sports បន្ថែមថា មុននោះនៅថ្ងៃដដែល កងទ័ពអាកាសអាមេរិកបានបញ្ជូនយន្តហោះ Global Hawk RQ-4 ហោះនៅលើដែនអាកាសនៅឧបទ្វីបកូរ៉េ។ កាយវិការជាក់ស្តែងនេះដែលបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកកំពុងបង្កើនប្រតិបតិ្តការឃ្លាំមើលស.ប.បកូរ៉េ បន្ទាប់ពីការបាញ់សាកល្បងរ៉ុក្កែតពហុចុងកាណុងថ្មីៗនេះរបស់ព្យុងយ៉ាង។ មុនពេលស.ប.បកូរ៉េ បាញ់សាកល្បងរ៉ុក្កែតពហុចុងកាណុងធំសម្បើមរបស់ខ្លួននៅថ្ងៃទី ២៨ ខែវិច្ឆិកា កងទ័ពអាមេរិកបានបញ្ជូនយន្តហោះមួយចំនួនហោះឃ្លាំងមើលប្រតិបត្តិការនៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ