សហរដ្ឋអាមេរិកនិងចិនឆ្ពោះទៅកាត់បន្ថយភាពតានតឹងទ្វេភាគី

Chia sẻ
(VOVWORLD) - ក្នុងជំនួប ភាគីទាំងពីរបានលើកច្បាស់អំពីគោលជំហរដោយឡែកពីគ្នាហើយបានឯកភាពចាត់វិធានការដើម្បីអនុវត្តព្រមព្រៀងគ្នារវាងប្រធានរដ្ឋចិន លោកស៊ីជីនពីងនិងប្រធានាធិបតីអាមេរិកលោក Donald Trump ។
សហរដ្ឋអាមេរិកនិងចិនឆ្ពោះទៅកាត់បន្ថយភាពតានតឹងទ្វេភាគី - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងលោក Yang Jiechi ប្រធានខុទ្ទកាល័យ គណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន (រូបថត៖ Reuters)

នាថ្ងៃទី ១៧ ខែមិថុនា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានជួបពិភាក្សាជាមួយលោក Yang Jiechi ប្រធានខុទ្ទកាល័យ  គណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិននៅឯមូលដ្ឋានយោធាមួយនៅទីក្រុង Honolulu រដ្ឋ Hawaii ។

នេះគឺជាជំនួបជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីជំងឺរាតត្បាត សកល Covid-19 បានផ្ទុះឡើងកាលពីខែធ្នូឆ្នាំ ២០១៩ ។ ក្នុងជំនួបនេះភាគីទាំងពីរបានលើកច្បាស់អំពីគោលជំហរដោយឡែកពីគ្នាហើយបានឯកភាពចាត់វិធានការដើម្បីអនុវត្តព្រមព្រៀងគ្នារវាងប្រធានរដ្ឋចិន លោកស៊ីជីនពីងនិងប្រធានាធិបតីអាមេរិកលោក Donald Trump ។ ភាគីទាំងពីរបាន ពិភាក្សាគ្នាប្រកបដោយលក្ខណៈស្ថាបនា ហើយបានឯកភាពបន្តជួបជុំគ្នានិងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ