សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ី

Chia sẻ
(VOVWORLD) -  ទោះបីប្រធានាធិបតីអាមេរិកលោក Joe Biden ស្នើឲ្យមានជំនួបទ្វេភាគីជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ក៏ដោយ ក៏ប៉ុន្តែកាលពីថ្ងៃទី ១៥ ខែមេសា អាមេរិកបានប្រកាសបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំដៅលើរុស្ស៊ី និងបណ្តេញអ្នកការទូតចំនួន ១០ នាក់របស់ប្រទេសនេះ។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ី - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP/TTXVN)

ហេតុផលត្រូវបានដាក់ចេញ ជាការឆ្លើយតបទៅនឹងសកម្មភាព ដែលទីក្រុងវ៉ាស៊ីន តោនចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក និងការវាយប្រហារតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ។វិធានការដាក់កំហិត នាពេលបច្ចុប្បន្នចំពោះធនាគារអាមេរិកដែលទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ី និងបណ្តេញអ្នកការទូត ១០ នាក់ ក៏ដូចជាដាក់ទណ្ឌកម្មលើបុគ្គល ៣២ នាក់ ពីបទប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេ រិកឆ្នាំ ២០២០។

ក្រៅពីនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពចំនួន ៨ ដែលពាក់ព័ន្ធនឹងការរួមបញ្ចូលឧឧបទ្វីប Crimea ជារបស់រុស្ស៊ី។ នៅក្នុងប្រតិកម្មថ្មីបំផុតនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថាប្រទេសនេះនឹងចាត់វិធានការដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ