សហរដ្ឋអាមេរិកគាំទ្រវៀតណាមក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំងចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិក (រូបថត៖ TTXVN) |
នាថ្ងៃទី ១០ ខែកុម្ភះ នៅឯកិច្ចប្រជុំនេះ ក្រសួងកសិកម្មអាមេរិកបានផ្ទេរវីរុសដែលត្រូវបានស្រាវជ្រាវដោយជោគជ័យ ហើយកាត់ចោលហ្សែន ពុលជូនទៅកាន់វៀតណាម។ ការផ្ទេរនេះនឹងជួយឲ្យការសិក្សាស្រាវជ្រាវ ហើយឆ្ពោះទៅការ ផលិតវ៉ាក់សាំង ទប់ស្កាត់នឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅវៀតណាមផងដែរ ។
ក្រសួងកសិកម្មអាមេរិកក៏សន្យា ជួយគាំទ្រដល់បុគ្គលិកបច្ចេកទេសរវាងប្រទេសទាំងពីរ ដើម្បីរួមសិក្សាស្រាវ ជ្រាវ និងអភិវឌ្ឍដំណើរការវាយតម្លៃគុណភាពវ៉ាក់សាំង ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យវៀតណាមអាចដាក់ចេញស្តង់ដារត្រួតពិនិត្យឲ្យបានឆាប់ៗ បន្ទាប់ពីការស្រាវជ្រាវប្រកបដោយជោគជ័យផងដែរ៕