សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយអាស៊ាននៅ Las Vegas

Chia sẻ
(VOVWORLD) - លោក Pompeo បានឲ្យដឹងថាភាគីអាមេរិកកំពុងជំរុញផែនការបើកកិច្ចប្រជុំនេះ ហើយលោកប្រធានាធិបតី Trump នឹងចូលរួមអង្គប្រជុំដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមីនា។
សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយអាស៊ាននៅ Las Vegas - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo

នាថ្ងៃទី ២៥ ខែកុម្ភៈរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeoបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចូលរួមក្នុងកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Las Vegas រដ្ឋ Nevada នៅខែបន្ទាប់។

លោកPompeo បានឲ្យដឹងថែមទៀតថាភាគីអាមេរិកកំពុងជំរុញផែនការរៀបចំកិច្ចប្រជុំនេះហើយលោកប្រធានាធិបតី Trump នឹងចូលរួមអង្គប្រជុំដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមីនា។

នៅក្នុងកិច្ចប្រជុំកំពូលជាន់ខ្ពស់អាស៊ាននិងបណ្ដាកិច្ចប្រជុំពាក់ព័ន្ធនានាដែលបានប្រព្រឹត្តិទៅកាលពីឆ្នាំវិញនៅទីក្រុងបាងកកប្រទេសថៃនោះលោកប្រធានាធិបតី Trump មិនបានចូលរួមឡើយជំនួសដោយទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brienវិញ៕

ប្រតិកម្មទៅវិញ