សហរដ្ឋអាមេរិក - ចិនធានាការប្តេជ្ញាចិត្តលើគោលដៅពាណិជ្ជកម្ម

Chia sẻ
(VOVWORLD) - ទីប្រឹក្សាសេតវិមានលោក Larry Kudlow កាលពីថ្ងៃទី ៧ ខែកុម្ភៈបានឲ្យដឹងថា ប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានអះអាងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (D.Trump) ថា ទីក្រុងប៉េកាំងនឹងនៅតែឆ្លើយតបនឹងតម្រូវការនូវគោលដៅទិញទំនិញដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី ១។
សហរដ្ឋអាមេរិក -  ចិនធានាការប្តេជ្ញាចិត្តលើគោលដៅពាណិជ្ជកម្ម - ảnh 1សហរដ្ឋអាមេរិក -  ចិនធានាការប្តេជ្ញាចិត្តលើគោលដៅពាណិជ្ជកម្ម (រូបថត៖ AFP/TTXVN)

ទីប្រឹក្សាសេតវិមានលោក Larry Kudlow កាលពីថ្ងៃទី ៧ ខែកុម្ភៈបានឲ្យដឹងថា ប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានអះអាងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (D.Trump) ថា ទីក្រុងប៉េកាំងនឹងនៅតែឆ្លើយតបនឹងតម្រូវការនូវគោលដៅទិញទំនិញដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី ១ ទោះបីមានការខកខានទាក់ទងនឹងការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) ក៏ ដោយ។

ថ្លែងមតិបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំអាមេរិកចិន នាព្រឹកថ្ងៃដដែលនោះ លោក Kudlow បានឲ្យដឹងថា មិនមានភាពតានតឹងណាមួយរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង នៅក្នុងការដំណោះស្រាយស្ថានភាពផ្ទុះ ជំងឺរាតត្បាតយ៉ាងឆាប់រហ័សនោះទេ៕

ប្រតិកម្មទៅវិញ