សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនអះអាងសារជាថ្មីអំពី​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ

Chia sẻ
(VOVWORLD) - ភាគីទាំងបីបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីតាមការប្តេជ្ញាចិត្តពិគ្រោះយោបល់រួមគ្នារវាងប្រទេសទាំងបី។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនអះអាងសារជាថ្មីអំពី​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ - ảnh 1ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ។ រូបថត៖ រ៉យទ័រ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នាថ្ងៃទី ១៤ កញ្ញាបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទត្រីភាគីជាមួយអគ្គលេខាធិការនៃគណៈកម្មការសន្តិសុខជាតិជប៉ុនលោក Akiba Takeo និងនាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងលោកCho Tae-yong។ ភាគីនានាបានផ្លាស់ប្តូរទស្សនៈស្តីពីកូរ៉េខាងជើង រួមមានជំនួបនាពេលថ្មីៗនេះរវាងប្រធានាធិបតីកូរ៉េខាងជើង លោក Kim Jong-un និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ ភាគីទាំងបីបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីតាមការប្តេជ្ញាចិត្តពិគ្រោះយោបល់រួមគ្នារវាងប្រទេសទាំងបី។ តំណាងនៃប្រទេសទាំងបីបានឯកភាពគ្នាលើទស្សនៈថា រាល់សកម្មភាពនាំចេញអាវុធពីកូរ៉េខាងជើងទៅកាន់រុស្ស៊ីគឺរំលោភបំពានដោយផ្ទាល់លើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ រួមមានសេចក្ដីសម្រេចចិត្តដែលរុស្ស៊ីធ្លាប់បានបោះឆ្នោតអនុម័ត។ ភាគីនានាក៏បានអះអាងសារជាថ្មីនូវកិច្ចសហប្រតិបត្តិការឆ្ពោះទៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ