ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក Sadyr Japarov (ស្ដាំ) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅកិច្ចប្រជុំកំពូលអឺរ៉ុប-អាស៊ីកណ្តាលលើកទី២ នៅទីក្រុង Cholpon-Ata ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។ (រូបថត៖ AFP) |
កិច្ចប្រជុំកំពូលអាស៊ីកណ្តាល-EU លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា នៅទីក្រុង Cholpon-Ata ក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន ដោយមានការចូលរួមពីថ្នាក់ ដឹកនាំប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន។ ក្នុង ពេលជាមួយគ្នានោះ តួកមេនីស្ថានបានបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំផង ដែរ។ កិច្ចប្រជុំផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងអាស៊ីកណ្តាល និងសហភាព អឺរ៉ុប។
សហភាពអឺរ៉ុបគឺជាអ្នកផ្តល់ជំនួយនាំមុខគេនៅអាស៊ីកណ្តាល។ ក្នុងដំណាក់ កាល ២០១៤-២០២០ សហភាពអឺរ៉ុបបានផ្តល់ជំនួយសរុបចំនួន ១,១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេសនានាក្នុងតំបន់។ សហភាពអឺរ៉ុបក៏ជាដៃគូ វិនិយោគស្នូលរបស់បណ្តាប្រទេសអាស៊ីកណ្តាល បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិនផងដែរ៕