រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងតេអេរ៉ង់ (រូបថត៖ AFP / TTXVN) |
លោក Borrell បានឲ្យដឹងថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាឯកតោភាគីកាលពីឆ្នាំ ២០១៨ រួចហើយ ហេតុដូច្នេះ ទីក្រុងវ៉ាស៊ីនតោន មិនអាចស្តារដំណើរការនៃការដាក់ទណ្ឌកម្មឡើងវិញតាម សេចក្តីសម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ។
លោក Borrell ក៏បានបន្ថែមទៀតថារាល់ការសន្យាស្តីពីការដកទណ្ឌកម្ម តាមផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA ឬហៅថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់) នៅតែត្រូវបានបន្តអនុវត្តផងដែរ។ទន្ទឹមនឹងនេះ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថាក្នុងនាមជាអ្នកសម្របសម្រួលគណៈកម្មការចំរុះនៃកិច្ចព្រមព្រៀង JCPOA សហភាពអឺរ៉ុបបានសន្យាបន្តធានាការរក្សានិងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង JCPOA របស់អ៊ីរ៉ង់និងភាគីដែលចូលរួមដទៃទៀតផងដែរ៕