សហភាពអឺរ៉ុបបានយល់ព្រមជាស្ថាពរលើផែនការរួមទិញគ្រាប់រំសេវដើម្បីគាំទ្រអ៊ុយក្រែន

Chia sẻ

(VOVWORLD) - ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៨ មីនា បានយល់ព្រម បង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ហើយទិញគ្រាប់រំសេវបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយ ក្រែន។ 

សហភាពអឺរ៉ុបបានយល់ព្រមជាស្ថាពរលើផែនការរួមទិញគ្រាប់រំសេវដើម្បីគាំទ្រអ៊ុយក្រែន - ảnh 1បារាំងនិងអូស្ត្រាលីបានព្រមព្រៀងសហការផលិតគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ដើម្បីគាំទ្
រអ៊ុយក្រែន។

យោងតាមផែនការដែលបានលើកឡើងដោយតំណាងជាន់ខ្ពស់ EU ទទួល បន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ លោក Josep Borrell ប្រទេសជា សមាជិកនៃប្លុកនេះនឹងទទួលបានកញ្ចប់ហិរញ្ញវត្ថុអនុគ្រោះ ក្នុងតម្លៃ ១ ពាន់លានអឺរ៉ូ ដើម្បីបញ្ជូនគ្រាប់កាំភ្លើងធំបន្ថែមទៀតទៅកាន់ទីក្រុង គៀវ ខណៈដែលទឹកប្រាក់ចំនួន ១ ពាន់លានអឺរ៉ូទៀត គឺសម្រាប់ផ្ដល់ហិរញ្ញប្បទានដល់ការទិញឡូគ្រាប់កាំភ្លើងធំថ្មីរួមគ្នា។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនៅ ទីក្រុង Stockholm (ស៊ុយអែត) ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov តំណាងជាន់ខ្ពស់ EU លោក Borrell សង្ឃឹមថា ផែនការនេះនឹងត្រូវបានបង្ហើយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិ សហភាពអឺរ៉ុបនៅថ្ងៃទី ២០ ខែមីនា ខាងមុខ។ ក្នុងពេលជាមួយគ្នានោះ លោក Reznikov បានអំពាវនាវដល់សមភាគីសហភាពអឺរ៉ុប ឲ្យគាំទ្រផែនការរបស់អេស្តូនី តាមនោះប្រទេសជាសមាជិកនៃប្លុកនេះ រួមគ្នាទិញក្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ ចំនួន ១ លានគ្រាប់ ក្នុងឆ្នាំនេះក្នុងតម្លៃ ៤ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់កងទ័ព អ៊ុយក្រែន។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង សហភាពអឺរ៉ុបបានផ្គត់ផ្គង់គ្រាប់ កាំភ្លើងធំ និងអាវុធដល់ទីក្រុងគៀវ តាមរយៈយន្តការសន្តិភាពអឺរ៉ុប (EPF)។ យ៉ាងណាមិញ នាពេលថ្មីៗនេះ អ៊ុយក្រែនបានប្រើប្រាស់ចំនួនគ្រាប់កាំភ្លើងធំច្រើនជាងចំនួន ដែលប្រទេសនេះផលិតបាន ឬទទួលបានពីសម្ព័ន្ធមិត្ត៕

ប្រតិកម្មទៅវិញ