សហភាពអឺរ៉ុបកំណត់លក្ខខណ្ឌចរចាពាណិជ្ជកម្មជាមួយអង់គ្លេស

Chia sẻ
(VOVWORLD) -សមាជិកទទួលបន្ទុកបញ្ហាថវិកាសហភាពអឺរ៉ុប (EU) លោក Guenther Oettinger  បានអះអាង នាថ្ងៃទី 2 ខែកញ្ញាថា៖ នឹងមិនមានការចរចាជាមួយប្រទេស អង់គ្លេសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយ Brexit លុះត្រាតែភាគីទាំងពីរបានរីកចម្រើនលើ " សំណួរជាមូលដ្ឋាន មួយចំនួន"ដែលក្នុងនោះ
សហភាពអឺរ៉ុបកំណត់លក្ខខណ្ឌចរចាពាណិជ្ជកម្មជាមួយអង់គ្លេស - ảnh 1សហភាពអឺរ៉ុបកំណត់លក្ខខណ្ឌចរចាពាណិជ្ជកម្មជាមួយអង់គ្លេស 

សមាជិកទទួលបន្ទុកបញ្ហាថវិកាសហភាពអឺរ៉ុប (EU) លោក Guenther Oettinger បានអះអាង នាថ្ងៃទី 2 ខែកញ្ញាថា៖ នឹងមិនមានការចរចាជាមួយប្រទេសអង់គ្លេសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយ Brexit លុះត្រាតែភាគីទាំងពីរបានរីកចម្រើនលើ " សំណួរជាមូលដ្ឋាន មួយចំនួន"ដែលក្នុងនោះ មានបណ្ដាខ្ទង់ប្រាក់ដែលទីក្រុងឡុងនឹងបង់ទៅ EU នាពេលអនាគត។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Oettinger បាននិយាយថា៖បណ្ដាបញ្ហាដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋសហភាពអឺរ៉ុបនាពេលអនាគតនៅចក្រភពអង់គ្លេសនិងបញ្ហាព្រំដែនរវាងអង់គ្លេស - អៀរឡង់គួរតែមានភាពជឿនលឿនមុនពេលដំណើរការចរចាពាណិជ្ជកម្ម។ យោងតាមលោក Oettinger ថា៖ នៅឆ្នាំ 2013 អង់គ្លេសបានយល់ព្រមរួមចំណែកចូលថវិកាសហភាពអឺរ៉ុបរហូតដល់ចុងឆ្នាំ 2020 ហើយទីក្រុងឡុងដ៍ត្រូវតែបន្តអនុវត្តការសន្យារបស់ខ្លួនដល់ឆ្នាំ ២០២៣។

មុននោះ នាថ្ងៃទី១ ខែកញ្ញាលោក Liam Fox រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានប្រកាសថា៖ក្រុងឡុងដ៍នឹងមិនទូទាត់ខ្ទង់ប្រាក់រាប់ពាន់លានអឺរ៉ូ តាមសំណូមពររបស់ EU ដើម្បីចាកចេញពីសម្ព័ន្ធភាពនោះទេ៕

ប្រតិកម្មទៅវិញ