យោងតាមការស្ទង់មតិនេះ ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបបានវាយតម្លៃវិជ្ជមានចំពោះបរិយា កាសវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាមក្រោយជម្ងឺ Covid-19។
ក្នុងអំឡុងពេលផ្ទុះជម្ងឺ Covid-19 ការរិតត្បិតការ ធ្វើដំណើរនិងការអនុវត្តការរក្សាគម្លាតសង្គមបានធ្វើឲ្យសកម្មភាពអាជីវកម្មតាមបែប ធម្មតារងការជាប់គាំង។ ប៉ុន្តែ ដោយមានវិធានការផ្នែកសេដ្ឋកិច្ចនិងសុខា ភិបាលសាធារណៈជាច្រើនដែលត្រូវបានវាយតម្លៃថា ផ្ដល់នូវប្រសិទ្ធភាព ខ្ពស់បំផុតរបស់រដ្ឋាភិបាល វៀតណាមបានបើកសកម្មភាពវិនិយោគ អាជីវ កម្មឡើងវិញយ៉ាងឆាប់រហ័ស។
ប្រធាន Euro Cham លោក Nicolas Audier បានឲ្យដឹងថា ការស្ទង់មតិ លើសន្ទស្សន៍ BCI លើកនេះគឺជាសក្ខីភាពដែលបានសរឲ្យឃើញថា វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសជោគជ័យបំផុតលើពិភពលោក ក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19។ ប្រការនេះបានជួយពង្រឹងជំនឿជាក់ របស់ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបចំពោះបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម៕