សហគ្រិនជួយផលិតឧបករណ៍ KIT ធ្វើតេស្តវីរុស SARS-CoV-2 យ៉ាងឆាប់រហ័ស ចំនួន ១០,០០០ ។

Chia sẻ
(VOVWORLD) - សមាគមសហគ្រិនវ័យក្មេងវៀតណាមបានកៀរគរថវិកាពីបុគ្គលនិងអង្គភាពអាជីវកម្មនានា ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការផលិតឧបករណ៍ KIT ធ្វើតេស្តវីរុស SARS-CoV-2 
សហគ្រិនជួយផលិតឧបករណ៍ KIT ធ្វើតេស្តវីរុស SARS-CoV-2 យ៉ាងឆាប់រហ័ស ចំនួន ១០,០០០ ។ - ảnh 1 មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅទីក្រុងហាណូយ (រូបថត៖ TTXVN)

នាថ្ងៃទី ១៣ ខែមិនា ប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមបាន ឲ្យដឹងថាសមាគមសហគ្រិនវ័យក្មេងវៀតណាមបានកៀរគរថវិកាពីបុគ្គលនិងអង្គភាពអាជីវកម្មនានា ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការផលិតឧបករណ៍ KIT ធ្វើ    តេស្តវីរុស SARS-CoV-2 យ៉ាងឆាប់រហ័សចំនួន ១០,០០០ ។

 ឧបករណ៍ KIT នេះត្រូវបានស្រាវជ្រាវនិងផលិតនៅប្រទេសវៀតណាមដោយមានប្រសិទ្ធភាព ៤ ដង ហើយមានតម្លៃត្រឹមតែ ១/៤ បើប្រៀបធៀបនឹង ឧបករណ៍ KIT ដែលនាំចូលពីបរទេសផងដែរ។ ហេតុដូច្នេះ ឧបករណ៍  KIT នេះនឹងជួយឲ្យរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩ យ៉ាងឆាប់រហ័ស ហើយថែមទាំងបង្កើនសមត្ថភាពរស់រានមានជីវិតសម្រាប់អ្នកជំងឺតែម្តង៕

ប្រតិកម្មទៅវិញ