សហគមន៍អន្តរជាតិជំរុញការផ្សះផ្សានៃជម្លោះហាម៉ាស់-អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែតុលា  (ម៉ោងក្នុងស្រុក) រដ្ឋមន្ត្រីចំនួន ៥ មកពីគណបក្សសម្ព័ន្ធជាតិបានស្បថចូលកាន់តំណែងនៅសភាអ៊ីស្រាអែល (Knesset) បន្ទាប់ពីសមាជិក សភាបានបោះឆ្នោតអនុម័ត "រដ្ឋាភិបាលគ្រាអាសន្ន" បើកទូលាយ។ 
សហគមន៍អន្តរជាតិជំរុញការផ្សះផ្សានៃជម្លោះហាម៉ាស់-អ៊ីស្រាអែល - ảnh 1ផ្សែងហុយឡើងក្នុងពេលមានជម្លោះរវាងកងទ័ពអ៊ីស្រាអែល និងចលនាហាម៉ាសនៅកំពង់ផែក្នុងក្រុង Gaza កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ (រូបថត៖ THX/TTXVN)

ជាមួយនឹងអាត្រាសម្លេងគាំទ្រចំនួន ៦៤ និងសម្លេងប្រឆាំងចំនួន ៤ សភាបានយល់ព្រមរក្សាសមាសភាពគណៈរដ្ឋមន្ត្រីចាស់ និងបន្ថែមរដ្ឋមន្ត្រីចំនួន ៥ រូបពីគណបក្សប្រឆាំង ប៉ុន្តែមិនទទួលខុសត្រូវលើក្រសួងណាមួយឡើយ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីទទួលយកតួនាទីជាអ្នកសម្រុះសម្រួលសម្រាប់ជម្លោះ ហាម៉ាស់-អ៊ីស្រាអែល ហើយក្នុងពេលតែមួយបានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់អំពើហិង្សាជាបន្ទាន់។ មេដឹកនាំអាហ្វ្រិកខាងត្បូងរូបនេះក៏បានជំរុញឱ្យមានការបើកភ្លាមៗ និងដោយគ្មានលក្ខខណ្ឌនៃ "ច្រករបៀងមនុស្សធម៌" នៅមជ្ឈិមបូព៌ា ដើម្បីឱ្យជំនួយអាចទៅដល់អ្នកដែលត្រូវការជាបន្ទាន់។

នៅថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងសមភាគីស៊ីរី លោក Bashar al-Assad បានសន្ទនាតាមទូរស័ព្ទ ដោយជំរុញឱ្យបណ្តាប្រទេសមូស្លីមបង្ហាញភាពច្រុះសម្រុងគ្នាក្នុងជំហរគាំទ្រប៉ាឡេស្ទីន។

ទន្ទឹមនឹងនោះ ថ្លែងនៅថ្ងៃដដែលនៅសភាសហព័ន្ធអាល្លឺម៉ង់ នាយករដ្ឋមន្ត្រី Olaf Scholz បាននិយាយថា ប្រទេសនេះនឹងឆ្លៀតយករាល់ទំនាក់ទំនងទាំងអស់ដែលទីក្រុងប៊ែរឡាំងមាននៅក្នុងតំបន់ ដើម្បីជួយទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។           ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យអ៊ីស្រាអែលទទួលយកបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យផ្តល់ស្បៀងអាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ត៕

ប្រតិកម្មទៅវិញ