សហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងជួយអ៊ីស្រាអែលនិងប៉ាឡេស្ទីនឈប់បាញ់

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៦ ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានសង្កត់ធ្ងន់ថា ស្ថានភាពអំពើហិង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបណ្តាលឲ្យមនុស្សប្រហែល២០០នាក់ស្លាប់ ក្នុងសប្តាហ៍នេះ ពិតជាគួរឱ្យរន្ធត់ណាស់។

លោកបានព្រមានថា ជម្លោះនេះអាចជំរុញតំបន់នេះធ្លាក់ចូលក្នុងវិបត្តិមួយដែលមិនអាចគ្រប់គ្រងបានទេ។ ថ្លែងមតិក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ លោកGuterres បានឲ្យដឹងថា អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីទាំងអស់ឲ្យឆ្ពោះទៅរកបទឈប់បាញ់មួយជាបន្ទាន់ និងស្នើឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបង្កើនកិច្ចប្រឹងប្រែងផ្សះផ្សាផងដែរ។

នាថ្ងៃដដែល  សម្តេចប៉ាប Francis បានអំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបញ្ចប់ការប្រយុទ្ធគ្នា។ សម្តេចប៉ាបមានប្រសាសន៍ថា ថ្មីៗនេះប្រជាជនស្លូតត្រង់ជាច្រើនបានស្លាប់ រួមទាំងកុមារផង គឺមិនអាចទទួលយកបានទេ។

រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប មានកំរោងរៀបចំការប្រជុំមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីស្ថានភាពនៅមជ្ឈឹមបូព៌ានាពេលបច្ចុប្បន្ននេះ នៅថ្ងៃទី១៨ ខែឧសភាកន្លងទៅ៕

ប្រតិកម្មទៅវិញ