សហគមន៍ធុរកិច្ច Francophone ជឿជាក់លើឱកាសសហប្រតិបត្តិការក្នុងទីផ្សារវៀតណាម

Chia sẻ
(VOVWORLD) - វេទិកាធុរកិច្ច Francophone បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៣ ខែមីនា នៅទីក្រុងហូជីមិញ។ 
សហគមន៍ធុរកិច្ច Francophone ជឿជាក់លើឱកាសសហប្រតិបត្តិការក្នុងទីផ្សារវៀតណាម - ảnh 1តំណាងអាជ្ញាធរទីក្រុងហូជីមិញ សហភាពពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងអង្គការអន្ដរជាតិឡាហ្វ្រង់កូហ្វូនី  (OIF) បានធ្វើជាអធិបតីសម័យបើកវេទិកាធុរកិច្ចឡាហ្វ្រង់កូហ្វូនី  (រូបថត៖ My Phuong/TTXVN)

នេះជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់របស់គណៈប្រតិភូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបេសក កម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) នៅវៀតណាមនាពេលនេះ។

ក្នុងវេទិកានេះ លោក Hoang Quang Phong អនុប្រធានអចិន្ត្រៃយ៍នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) បានសង្កត់ធ្ងន់ថា ចាប់តាំងពីបានក្លាយជាសមាជិកផ្លូវការនៃអង្គការអន្ដរជាតិឡាហ្វ្រង់កូហ្វូនី វៀតណាមតែងតែត្រៀមខ្លួនជាស្ពានដើម្បីជំរុញទំនាក់ទំនងរវាងសហគមន៍និយាយភាសាបារាំងនិងអាស៊ាន។ បច្ចុប្បន្ននេះ វៀតណាមគឺជាសមាជិកស្នូលមួយ ដែលមានសំឡេងក្នុងការរៀបចំផែនការ និងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់សហគមន៍និយាយភាសាបារាំងលើគ្រប់វិស័យ។

ចំណែកឯ OIF អគ្គលេខាធិការលោកស្រី Louise Mushikiwabon បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមានថាមពលនិងត្រៀមខ្លួនជាស្រេចឆ្លងព្រំដែនដើម្បីទាញយកឱកាសវិនិយោគធ្វើអាជីវកម្មជាមួយប្រទេសនានាក្នុងនោះមានប្រទេសសមាជិក OIF ផងដែរ។ ទិសដៅមួយក្នុងចំណោមទិសដៅរបស់ OIF សម្រាប់ដំណាក់កាល ២០២១-២០២៥ គឺជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសជាសមាជិកនិងជាមួយប្រទេសជាច្រើនជុំវិញពិភពលោក។ តាមនោះ វៀតណាមជាប្រទេសដែលបង្កើតឱកាសជាច្រើនសម្រាប់ធុរកិច្ច និងវិនិយោគិនបរទេស ហើយត្រូវបាន OIF វាយតម្លៃខ្ពស់។ លោកស្រី Louise Mushikiwabon បានបញ្ជាក់ថា វត្តមានរបស់តំណាងមកពីប្រទេសសមាជិក OIF ចំនួន ២៥ នៅវេទិកាធុរកិច្ចឡាហ្វ្រង់កូហ្វូនី បង្ហាញថា សហគមន៍ធុរកិច្ចមានក្តីសង្ឃឹមលើឱកាសសហប្រតិបត្តិការក្នុងទីផ្សារវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ