សហគមន៍ជនជាតិ Cham ប្រតិបត្តិពិធីបុណ្យ Ramuwan

Chia sẻ
(VOVWORLD) - ពិធីបុណ្យ Ramuwan បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមេសា។
សហគមន៍ជនជាតិ Cham ប្រតិបត្តិពិធីបុណ្យ Ramuwan - ảnh 1 សហគមន៍ជនជាតិ Cham ប្រតិបត្តិពិធីបុណ្យ Ramuwanនៅតាមផ្ទះ

នាថ្ងៃទី ២២ ខែមេសា សហគមន៍ជនជាតិ Cham កាន់សាសនា Ba Ni និងសានាឥស្លាមរបស់ខេត្ត Ninh Thuan បានឈានចូលរដូវកាលនៃបុណ្យ Ramuwan ប្រពៃណីជនជាតិជាផ្លូវការ។

នាឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID – 19 ទើបជនរួមជាតិជនជាតិ Cham បានផ្អាករាល់ពិធីសាសនា ហើយត្រឹមតែប្រារព្វពិធី Ramuwan នៅតាមផ្ទះប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ពិធីបុណ្យ Ramuwan បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមេសា។ ដោយមានពាក្យស្លោក “ ក្រុមគ្រួសារមួយរក្សាគំលាតពីក្រុមគ្រួសារមួយ” ពិធីបុណ្យ Ramuwan ត្រូវបានក្រុមគ្រួសារនានារៀបចំយ៉ាងសាមញ្ញ កក់ក្ដៅផងដែរ៕

ប្រតិកម្មទៅវិញ