នាព្រឹកថ្ងៃទី ៨ ធ្នូ វិញ្ញាសាអត្តពលកម្មវៀតណាម ដណ្តើមបានមេដាយមាស ២ គ្រឿង ជាមួយនឹងស្នាដៃរបស់អត្តពលិក Pham Thi Thu Trang ក្នុងវិញ្ញាសាដើរនារី ១០ គីឡូម៉ែត្រនិង Pham Thi Hue លើផ្លូវរត់ ១ម៉ឺន ម៉ែត្រ។ បន្ទាប់មក កីឡាករវៀតណាមក៏ដណ្តើមបានមេដាយមាស២ គ្រឿងទៀត ក្នុងខ្លឹមសារនៃការបាញ់ធ្នូ ខ្សែ ១ សម្រាប់ ក្រុមនារីនិងវិញ្ញាសារប៊ីយ៉ាផងដែរ។
ចំណុចពិសេសគឺនាពេលយប់នៃការប្រកួតបាល់ទាត់នារីរវាងក្រុមបាល់ទាត់ ជម្រើស ជាតិនារីវៀតណាមនិងក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ។ លោក Tran Duc Phan ប្រធានក្រុមកីឡាវៀតណាម ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ នេះ បានអោយដឹងថា៖ “គោលបំណងនិងគោលដៅដែលបានដាក់ចេញសម្រាប់ ៣ ថ្ងៃ គឺ ទី ៧, ទី៨ និង ទី៩ ធ្នូ គឺវិញ្ញាសាកីឡាអូឡាំពិកនិង ASIAD។ ហេតុដូច្នេះ ក្រុមកីឡាវៀតណាមត្រូវតែខិតខំប្រឹងប្រែងជាច្រើន ពីព្រោះវិញ្ញាសាដូចជា អត្តពលកម្ម ហែលទឹក បាញ់ធ្នូ និងចំបាប់ គឺសុទ្ធតែជាវិញ្ញាសាសំខាន់ៗ។ ជាមួយនឹងគោលដៅដាក់ចេញ គឺដណ្តើមបាន មេដាយមាសពី ៦៥ ឡើងទៅនេះ ខ្ញុំគិតថា ក្រុមកីឡាវៀតណាម អាចសម្រេចបានជាក់ជាពុំខាន”។
នៅថ្ងៃប្រកួតកាលពីម្សិលមិញ ថ្ងៃទី ៧ ធ្នូ ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយមាស ៨ លើវិញ្ញាសាប្រកួតជាច្រើន។ គួរកត់សម្គាល់ថា ក្រុមបាល់ទាត់បុរសជម្រើសជាតិ វៀត ណាម បានយកឈ្នះក្រុមបាល់ទាត់បុរសជម្រើសជាតិកម្ពុជា ដោយលទ្ធ ផល ៤-០ ដោយមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុមបាល់ទាត់បុរសជម្រើសជាតិឥណ្ឌូនេស៊ី នៅយប់ថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៩៕