ទិដ្ឋភាពនៃសន្និសីទ (រូថត៖ vnanet.vn) |
នាយកស្តីទីនិងអគ្គនិពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ភនយោបាយជាតិ Su That លោក Pham Chi Thanh បានឲ្យដឹងថា គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយមានបំណងចង់ជួយមិត្តអ្នកអាននៅប្រទេសរុស្ស៊ីនឹងទទួលបានឯកសារមួយដែល មានអត្ថន័យយ៉ាងជ្រាលជ្រៅថែមទៀតអំពីដំណើរការនៃការសរសេរមរតកសាសន៍របស់លោកប្រធានហូជីមិញផងដែរ។ ការបកប្រែនិងការបោះពុម្ភផ្សាយ សៀវភៅ លោកអ៊ុំហូសរសេរមរតកសាសន៍”គឺជាសកម្មភាពមួយក្នុងការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ (១៩៦៩-២០១៩) និងឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម -សហព័ន្ធរុស្ស៊ី (១៩៥០-២០២០) ៕