សិស្ស​​វៀតណាម​ដណ្តើម​បាន​មេដាយ​៨​គ្រឿង​ក្នុងការ​ប្រកួត​អូឡាំពិក​រូបវិទ្យា​អាស៊ី

Chia sẻ
(VOVWORLD) - ក្រុមសិស្សសានុសិស្សវៀតណាមចំនួន ៨ នាក់ដែលបានចូលរួមក្នុងការប្រកួតអូឡាំពិករូបវិទ្យាអាស៊ី - Asian Physics Olympiad (APhO) ឆ្នាំ ២០២៤ សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះ មានមេដាយមាស១គ្រឿង មេដាយប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធ៦គ្រឿង។

នេះជាលទ្ធផលល្អប្រសើរបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយក្រោយរយៈពេលជាច្រើនឆ្នាំដែលក្រុមវៀតណាមទទួលបានមេដាយមាស។

សិស្ស​​វៀតណាម​ដណ្តើម​បាន​មេដាយ​៨​គ្រឿង​ក្នុងការ​ប្រកួត​អូឡាំពិក​រូបវិទ្យា​អាស៊ី - ảnh 1ក្រុមសិស្សានុសិស្សវៀតណាមដណ្ដើមបានមេដាយរួមមាន៖ Nguyen Thanh Duy (សំរឹទ្ធ), Ha Duyen Phuc (ប្រាក់) Nguyen The Quan (សំរឹទ្ធ) Truong Phi Hung (សំរឹទ្ធ) Nguyen Nhat Minh (សំរឹទ្ធ) Hoang Tuan Kiet (សំរឹទ្ធ) Than The Cong (មាស) និង Tran Vu Le Hoang (សំរឹទ្ធ)។ រូបថត៖ TTXVN

សិស្សដែលឈ្នះមេដាយមាសគឺ Than The Cong សិស្សនៅសាលាវិទ្យាល័យជំនាញ Bac Giang ខេត្ត Bac Giang។ ដណ្ដើមបានមេដាយប្រាក់គឺ Ha Duyen Phuc ជាសិស្សនៅសាលាវិទ្យាល័យជំនាញ Lam Son ខេត្ត Thanh Hoa។

ការប្រកួតអូឡាំពិករូបវិទ្យាអាស៊ីលើកទី២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១០ ខែមិថុនានៅប្រទេសម៉ាឡេស៊ី។ ការប្រកួតឆ្នាំនេះមានប្រតិភូចូលរួមចំនួន ២៨ក្រុម មកពីប្រទេសនិងតំបន់ដែនដីចំនួន២៧ ដោយមានបេក្ខជនសរុបចំនួន ២០៨នាក់។ នេះជាព្រឹត្តិការណ៍ APhO លើកដំបូងដែលប្រទេសម៉ាឡេស៊ីបានរៀបចំឡើង ដោយមានក្រុមចូលរួមច្រើនមិនធ្លាប់មាន៕


ប្រតិកម្មទៅវិញ