សៀវភៅស ODA របស់ជប៉ុនសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយ ឧបត្ថម្ភអាស៊ាន

Chia sẻ
(VOVworld) – ក្នុងសៀវភៅសថ្មីបំផុតស្តីពីការជួយឧបត្ថម្ភ
អភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ជប៉ុនដែលក្រសួងការ
បរទេសប្រទេសនេះបានប្រកាសនាថ្ងៃទី ១១ មិនា
តូក្យូបានលើកច្បាស់នូវសារៈសំខាន់នៃការជួយ
ឧបត្ថម្ភប្រទេសជាសមាជិក អាស៊ានទាំង ១០។

សៀវភៅស ODA របស់ជប៉ុនសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយ ឧបត្ថម្ភអាស៊ាន - ảnh 1
សៀវភៅស ODA របស់ជប៉ុនសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយ ឧបត្ថម្ភអាស៊ាន (Image: VNA)

(VOVworld) – ក្នុងសៀវភៅសថ្មីបំផុតស្តីពីការជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ
(ODA) របស់ជប៉ុនដែលក្រសួងការបរទេសប្រទេសនេះបានប្រកាសនាថ្ងៃទី
១១ មិនា តូក្យូបានលើកច្បាស់នូវសារៈសំខាន់នៃការជួយឧបត្ថម្ភប្រទេសជា
សមាជិក អាស៊ានទាំង ១០។ តាមនោះ សៀវភៅសបានបំពាក់ថា៖ អាស៊ាន
គឺជាតំបន់សំខាន់ខាងនយោបាយផងនិងខាងសេដ្ឋកិច្ចផងដោយសារតំបន់
នេះស្ថិតតាមបណ្តោយខ្សែផ្លូវសមុទ្ររបស់ជប៉ុន ហើយមានទំនាក់ទំនង
សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ក្នុងនោះ ក្រុមហ៊ុនជប៉ុនជាច្រើនកំពុងធ្វើសកម្មភាព។
សៀវភៅសបានសង្កត់ធ្ងន់ថា៖ ស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់នេះនឹងជះ
ឥទ្ធិពលដ៏ធំធេងដល់សន្តិសុខនិងភាពសម្បូររុងរឿងរបស់ជប៉ុន។ ជំនួយ
ឧបត្ថម្ភរបស់ជប៉ុនសំរាប់អាស៊ានរួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ពង្រឹងច្បាប់និងសុវត្ថិភាពនាវាចរណ៍។ ក្រៅពី នោះ ជប៉ុនឹងខំប្រឹងប្រែង
បង្កើតសំណ្តាប់ធ្នាប់មួយដោយឈរលើបណ្ដាតំលៃរួម នៅអាស៊ីបូព៌ារ
 រួមមាន៖ សេរីភាព ប្រជាធិបតេយ្យ ការគោរពរសិទ្ធិមនុស្សជា សារវ័ន្ត
 ក៏ដូចជា ច្បាប់៕ 

ប្រតិកម្មទៅវិញ