សាលាឧទ្ធរណ៍កម្ពុជាបដិសេធពាក្យបណ្តឹងជំទាល់របស់អតីតប្រធាន គណបក្សប្រឆាំង លោក គឹម សុខា |
នាថ្ងៃទី ២៧ មិនា សាលាឧទ្ធរណ៍កម្ពុជាបានគាំទ្រសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញស្តីពីការពន្យាពេលការឃុំខ្លួនជាបណ្តោះអាសន្ន បន្ថែម ៦ ខែទៀតចំពោះអតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក គឹម សុខា ដែលត្រូវបានរំសាយ។ សាលក្រមនេះត្រូវបាននាំចេញដោយមូលហេតុ ថា៖ លោក គឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស ហើយការបន្តឃុំខ្លួនលោក កឹម សុខា ដើរតួនាទីដ៏សែនសំខាន់សំរាប់ ការធើ្វស៊ើបអង្គេតដែលកំពុងប្រព្រឹត្តទៅ។ នាបច្ចុប្បន្ន លោក គឹម សុខា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំចាប់ពីដើមខែកញ្ញា ឆ្នាំ២០១៧៕