សាលាឧទ្ធរណ៍កម្ពុជាចេញសាលដីការបន្តឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង |
នេះគឺជាលើកដំបូងហើយ លោក កឹមសុខាត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីភ្នំពេញ ដើម្បីចូលរួមសវនាការកាត់ក្រី ចាប់តាំងពីពេលត្រូវចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយបទចោទប្រកាន់ថា ឃុបឃិតជាមួយបរទេស សំដៅផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ តាម ច្បាប់ព្រហ្មទណ្ឌកម្ពុជា។
នៅក្នុងសវនាការនេះ សាលាឧទ្ធរណ៍កម្ពុជាចេញសាលដីការបន្តឃុំខ្លួនលោក កឹមសុខា។មុននោះ មេដឹកនាំគណបក្ស CNRP លោក កឹមសុខាត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១៧ ដោយទោសក្បត់ជាតិ និងអាចប្រឈមនឹងការកាត់ទោសដាក់ក្នុងពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ៕