“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” (រុបភាព៖ chinhphu.vn) |
“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” គឺជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៥ របស់វៀតណាម ដែលត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ហើយក៏ជាចំណងដៃទី ៤ របស់វៀតណាមដែលត្រូវបានលើកតម្កើងក្នុងឆ្នាំ២០២២នេះ។ ឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ UNESCO បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានរួមចំណែក ឧទ្ទេសនាមដល់មិត្តអន្តរជាតិអំពីបេតិកភណ្ឌវប្បធម៌ពិសេសនៃតំបន់ឆ្នេរសមុទ្រភូមិភាគកណ្តាលប៉ែកខាងត្បូង និងជួយដល់បងប្អូនជនជាតិភាគតិចនិងសហគមន៍នៅខេត្ត Ninh Thuan និង Binh Thuan ចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីអភិរក្ស និងផ្សព្វផ្សាយពីតម្លៃសិល្បៈកុលាលភាជន៍របស់ជនជាតិចាម៕