ក្រុមទាហានមួយនៅស៊ីរី (រូបថត៖TTXVN) |
(VOVworld) - បណ្ដាសកម្មជនសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា នាថ្ងៃទី១០ មិថុនា មនុស្សយ៉ាងហោចណាស់៧នាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាស ដំណើរការដោយសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក នៅរដ្ឋធានី Raqqa ប៉ែក ខាងជើងស៊ីរី ជាទីស្នាក់ការរបស់កម្លាំងឧទ្ទាមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ក្នុង ពេលនោះ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ចាត់ទុកថា ជនស៊ីវិលចំនួន ១៣នាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធភាពយោធា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ តាមការប៉ាន់ស្មានថា មានខ្មាន់កាំភ្លើង IS ពី៣ពាន់ដល់៤ពាន់នាក់កំពុង លាក់ខ្លួននៅ Raqqa ជាកន្លែងដែលមេដឹកនាំ IS ប្រើប្រាស់ដើម្បីរៀបចំផែនការ សំរាប់ការវាយប្រហារភេរវកម្មលើទូទាំងពិភពលោក៕