សារលិខិតស្តីពីការការពារស្ត្រីនិងកុមារនៅថ្ងៃដើមឆ្នាំ ២០២០

Chia sẻ
(VOVWORLD) -     នាថ្ងៃទី ២ ខែមករា ក្នុងសារជូនពរឆ្នាំថ្មីដំបូង ចាប់តាំងពីឡើងគ្រងរាជសម្បត្តិ ព្រះចៅអធិរាជ  Naruhito បានអញ្ជើញចែករំលែកនូវស្ថានភាពរស់នៅដ៏លំបាកលំបិនរបស់ប្រជាជនជាច្រើនដែលរងការជះឥទ្ធិពលពីគ្រោះទឹកជំនន់និងខ្យល់ព្យុះយ៉ាងកាច់សាហាវនាឆ្នាំ ២០១៩ កន្លងមក ហើយព្រះចៅអធិរាជ ក៏បាន សម្តែងក្តីសង្ឃឹមថាឆ្នាំ ២០២០ ជាឆ្នាំសន្តិភាពនិងសុខសាន្តសម្រាប់មនុស្សទាំងអស់គ្នា ដោយមិនរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិណាមួយទៀតឡើយ។
សារលិខិតស្តីពីការការពារស្ត្រីនិងកុមារនៅថ្ងៃដើមឆ្នាំ ២០២០ - ảnh 1 សម្តេចប៉ាប Francis (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១ ខែមករា នៅឯព្រះវិហារ Saint Peter នៅចំពោះមុខសាសនិកកាតុលីក សម្តេចប៉ាប Francis បានអញ្ជើញអានសារជូនពរឆ្នាំថ្មី ២០២០ ដោយអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងអំពើហឹង្សាខាងស្មារតីនិងរាងកាយទៅលើស្ត្រី។ សម្តេចប៉ាបក៏បានការពារសិទ្ធិធ្វើចំណាកស្រុករបស់ស្ត្រី ដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរសម្រាប់កូនៗ របស់ពួកគេ ព្រមទាំងថ្កោលទោសអ្នកដែលគ្រាន់តែគិតតែពីកំណើនសេដ្ឋកិច្ចជា ជាងសុភមង្គលរបស់អ្នកដទៃផងដែរ។ លើសពីនេះទៀត សម្តេចប៉ាបក៏បានអំពាវនាវឱ្យគោរពនិងលើកតម្កើងចំពោះការមេត្តាធម៌និងការត្រៀមខ្លួនលះបង់ដើម្បីកូនៗរបស់ស្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ