ស៊ីរីរុញថយក្រោយ រាល់ការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅ Aleppo |
ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់ស៊ីរី SANA បានដកស្រង់ប្រភពព័ត៌មានពីកងទ័ពដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា "កងកម្លាំងការពារដែនអាកាសស៊ីរី បានរុញថយក្រោយរាល់ការឈ្លានពានរបស់អ៊ីស្រាអែលដែលសំដៅទៅលើក្រុមហ៊ុនមួយចំនួននៅតំបន់ឧស្សាហកម្ម Sheikh Najjar ភាគឦសាននៃទីក្រុង Aleppo និងបាញ់ទម្លាក់មីស៊ីលមួយចំនួនរបស់សត្រូវផងដែរ។ មាន សាធារណៈមតិបានឲ្យដឹងថា ការវាយប្រហារបានបណ្តាលឱ្យទីក្រុងត្រូវដាច់ ភ្លើងទាំងស្រុង។ អង្គការឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) បានអះអាងថាការវាយប្រហាររបស់អ៊ីស្រាអែលសំដៅទៅលើ "ឃ្លាំងអាវុធអ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្តបានបង្កឱ្យមានការផ្ទុះដ៏ធំសម្បើម" ផងដែរ៕