សារព័ត៌មានអេហ្ស៊ីបវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអេហ្ស៊ីប

Chia sẻ
(VOVWORLD) - ចំពោះមុខដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang ទៅកាន់អេហ្ស៊ីប ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែសីហា តាមការអញ្ជើញរបស់ប្រធា នាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi នោះ កាសែត Al-Messa ដែលមានកិត្យានុភាពរបស់អេហ្ស៊ីបក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី២៣ខែសីហា មានអត្ថបទរបស់អ្នកនិពន្ធ Reefat Khaled ដោយបានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអេហ្ស៊ីប។ 
សារព័ត៌មានអេហ្ស៊ីបវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអេហ្ស៊ីប - ảnh 1ឯកអគ្គរដ្ឋទូតលោក Do Hoang Long អញ្ជើញឧទ្ទេសនាមអំពីវៀតណាម នៅក្នុងសិក្ខាសាលាពន្លឿនវិនិយោគវៀតណាម-អេហ្ស៊ីប 

អត្ថបទនេះបានអះអាងថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី បន្ទាប់ពីដំណើរទស្សនកិច្ចនៅទីក្រុងគែរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។

យោងតាមអ្នកនិពន្ធនៃអត្ថបទនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅអេហ្ស៊ីបលើកនេះគឺពោរពេញទៅដោយអត្ថន័យ ដែលធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលបានពូនជ្រុំតាមរយៈពេល៥៥ឆ្នាំកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ នឹងបង្កើតឡើងគ្រឹះស្ថានរឹង មាំសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអេហ្ស៊ីប។ ហើយនេះក៏ជាឱកាសសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជួបប្រាស្រ័យ ផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក សំដៅស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិ យោគនិងទេសចរណ៍។

អ្នកនិពន្ធរូបនេះក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជម្រុញកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ