សារព័ត៌មានអេហ្ស៊ីបបានកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម

Chia sẻ
(VOVWORLD) - កាសែតអេឡិចត្រូនិក “សាធារណរដ្ឋ” នៅថ្ងៃទី ៤ ខែកញ្ញា មានអត្ថបទរបស់អ្នកកាសែត Hoda Saeed មានចំណងជើងថា “ការប្រារព្ធយ៉ាងឱឡារិកនៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាមនៅទីក្រុងគែរ”។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក សារព័ត៌មានអេហ្ស៊ីបបានចុះផ្សាយអត្ថបទជាច្រើនដោយកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកិច្ចការបរទេសរបស់វៀតណាមនិងទំនាក់ទំនងវៀតណាម-អេហ្ស៊ីប ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១) និង ៥៨ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី (០១ កញ្ញា ១៩៦៣ - ០១ កញ្ញា ២០២១)។

កាសែតអេឡិចត្រូនិក “សាធារណរដ្ឋ” នៅថ្ងៃទី ៤ ខែកញ្ញា មានអត្ថបទរបស់អ្នកកាសែត Hoda Saeed មានចំណងជើងថា “ការប្រារព្ធយ៉ាងឱឡារិកនៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅទីក្រុងគែរ”។ កាសែតអេហ្ស៊ីបធំៗ ផ្សេងទៀតដូចជា “អេហ្ស៊ីបថ្ងៃនេះ” និង “ទស្សនាវដ្តីព័ត៌មានព្រឹត្តិការណ៍” ក៏បានចុះផ្សាយនូវខ្លឹមសារវិជ្ជមានដូចជា “ឯកអគ្គរដ្ឋទូតវៀត ណាមកោតសរសើរទំនាក់ទំនងដ៏សំខាន់ជាមួយអេហ្ស៊ីប”និង“វៀតណាមមានមោទនភាព ដែលមានអេហ្ស៊ីបជាមិត្តគួរទុកចិត្ត អស់រយៈពេល ៥៨ ឆ្នាំមក”។

ទាក់ទងលើទំនាក់ទំនងអេហ្ស៊ីប - វៀតណាម អត្ថបទបានដកស្រង់សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីបលោក Tran Thanh Cong ដោយបានបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រការនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់ទ្វេភាគីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅឆ្នាំ ២០១៧ និង ២០១៨។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសទាំងពីរខិតខំបង្កើនទំហំពាណិជ្ជកម្មឲ្យបាន ១ ពាន់លានដុល្លារ នៅក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ