បដិវត្តខែសីហាបានបើកយុគសម័យថ្មីនៅវៀតណាម ជាយុគសម័យដែលប្រជាជនវៀតណាមបានធ្វើជាម្ចាស់ជោគវាសនារបស់ខ្លួន |
ខ្លឹមសារនៃអត្ថបទទាំងអស់នេះបានលើកត្រដែតពីអត្ថន័យនៃបដិវត្តខែសីហាឆ្នាំ ១៩៤៥ ដោយអះអាងថា នេះជាជ័យជំនះដ៏មហិមារដើមដំបូង របស់ប្រជាជនវៀតណាម ចាប់តាំងពីមានបក្សកុម្មុយនិស្តវៀតណាមដឹក នាំមក តាមនោះបានរួមចំណែកដល់ការវាយបរាជ័យសំណល់ នៃសក្តិភូមិនិយមនិងអាណានិគមនិយម នៅ វៀតណាម ហើយបើកចេញរបត់ដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រប្រជាជាតិ ហើយវៀតណាម ប្រជាធិបតេយ្យសាធារណរដ្ឋបានចាប់បដិសន្ធិ។ លើសពីនេះទៀត ជ័យជំនះនៃបដិវត្ត ខែសីហាបានជម្រុញចលនារំដោះជាតិនៅតាមប្រទេស ដែលត្រូវចក្រពត្តិ និយមអាណានិគមនិយមជិះជាន់ត្រួតត្រាក្នុងនោះមានទាំងអាល់ហ្សេរីតែម្តង។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Nguyen Thanh Vinh បានលើកឡើងថា អត្ថបទសរសេរអំពីវៀតណាមរបស់អ្នកនិពន្ធអាល់ហ្សេរី បានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់មុខមាត់វៀតណាម ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអាល់ហ្សេរី ជាពិសេសគឺជាយុវជនអំពីប្រទេសវៀតណាម ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕