ការវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដាក់ឲ្យនៅដាច់ដោយឡែក (រូបថត៖ TTXVN) |
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការ បង្ការទប់ស្កាត់ជំងឺ Covid-19 នាពេលកន្លងទៅបានទាក់ទាញការយកចិត្ត ទុកដាក់របស់អ្នកជំនាញនិងសារព័ត៌មានអន្តរជាតិ។ មតិជាច្រើនបានចាត់ ទុកថា ទោះបីមិនមែនជាប្រទេសមានស្ដុកស្ដមបំផុតក្នុងតំបន់ក្ដី ប៉ុន្តែវៀត ណាមបានក្លាយទៅជា “គំរូ” ក្នុងការបង្ការទប់ស្កាត់ Covid-19 ប្រកបដោយ ជោគជ័យហើយប្រទេសផ្សេងៗអាចរៀនសូត្របទពិសោធន៍របស់វៀតណាមដែរ។
“វៀតណាមបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយចេញការ សម្រេចចិត្តយ៉ាងលឿននិងទាន់ពេលវេលា” គឺជាការវាយតម្លៃដែលត្រូវបាន បង្ហោះលើគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ តំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំវៀតណាមលោកបណ្ឌិត Ki Dong Park បានវាយតម្លៃថា រដ្ឋាភិបាលវៀតណាម “ជានិច្ចកាលមានភាពម្ចាស់ការ ហើយត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់កាលៈទេសៈ”។
ទោះបីជាមានចំនួនអ្នកឆ្លងជំងឺមិនសូវច្រើនទេក៏ដោយ ប៉ុន្តែវៀតណាម បានអនុវត្តការរក្សាគម្លាតសង្គមចាប់ពីថ្ងៃទី១ មេសា ដើម្បីបញ្ចៀសវិបត្តិ ដែលអាចកើតមានឡើង។ ស្ថានីយ៍ Sputnik របស់រុស្ស៊ីបានវាយតម្លៃថា “វៀតណាមបានអនុវត្តការរក្សាគម្លាតសង្គមដើម្បីរាំងខ្ទប់ការរីករាលដាល ជំងឺតាំងពីមុន” ហើយ វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវបាវចនា នោះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ កាសែត The ASEAN Post បានអះអាងថា ប្រទេសផ្សេងៗក្នុងប្លុក អាស៊ានក៏ដូចជាលើពិភពលោកអាចដកបទពិសោធន៍ពីការឆ្លើយតបយ៉ាងឆាប់រហ័សនិងប្ដូរផ្ដាច់របស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺលើកនេះ។
សារព័ត៌មានអន្តរជាតិក៏បានសង្កត់ធ្ងន់ថាពាក្យស្លោក “ប្រយុទ្ធប្រឆាំង ជំងឺឆ្លងដូចប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ” លើកឡើងដោយ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc ដូចទៅនឹងសក្ខីភាពនៃស្មារតីប្រយុទ្ធប្រឆាំងជំងឺ យ៉ាងប្ដូរផ្ដាច់នៅវៀតណាមផងដែរ។ គេហទំព័រ Financial Times(អង់គ្លេស) បានហៅនេះជា “ការវាយប្រហារពេញទំហឹង” ប្រឆាំង Covid-19 ដោយមាន ការចូលរួមរបស់សង្គមទាំងមូល។
គេហទំព័រ Project Syndicategay បានបូកសរុបថា អាចហៅគំរូប្រយុទ្ធ ប្រឆាំងជំងឺ Covid-19 នៅវៀតណាម ជាគំរូ “មិនបំភ្លេចនរណាម្នាក់” នោះ ឡើយ ហេតុដូច្នេះ ប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូលសុទ្ធតែស្រុះចិត្ត គំនិត រួមដៃគ្នាប្រឈមនឹងជំងឺឆ្លង៕