|
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Nguyễn Dân/TTXVN) |
(VOVworld)-នាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញជា
អធិបតីសន្និសីទស្តីពីការងាផ្តល់ព័ត៌មាននិងផ្សព្វផ្សាយរវាងគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមជាមួយថ្នាក់ដឹកនាំអង្គការនយោបាយ-សង្គមមួយចំនួន
។ លោក Nguyen Thien Nhan បានចាត់ទុកថា ឆ្នាំ២០១៧នេះជាឆ្នាំទី២អនុវត្ត
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងជាឆ្នាំទី៣
អនុវត្តនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម។
ដើម្បីរួមសហការបំពេញល្អការងារផ្សព្វផ្សាយព័ត៌មានក្នុងឆ្នាំ២០១៧នេះ ស្ថាប័ន
សារព័ត៌មាននានាត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយនូវសកម្មភាពសំខាន់ទាំង១១
របស់រណសិរ្សមាតុភូមិវៀតណាម។ ក្នុងនោះមាន ចលនា “ប្រជាជនទាំងមូល
កសាងជនបទថ្មី ទីក្រុងឆ្លាត” ចលនា “សាមគ្គី ច្នៃប្រឌិតថ្មី ប្រឡងប្រណាំងលើក
កំពស់ទិន្នផល គុណភាព ប្រសិទ្ធភាពនិងធ្វើសមាហរណកម្មអន្តរជាតិ”៕