អត្ថបទនេះក៏បានអះអាងពីគោលជំហរមុនក៏ដូចជាក្រោយរបស់កូរ៉េខាងជើង គឺបង្កើតទំនាក់ទំនងថ្មីរវាងកូរ៉េទាំងពីរនិងកសាងសន្តិភាពយូរអង្វែងនិងសមស្របជាមួយនឹងតម្រូវការនៃសតវត្សថ្មី។ ក្រៅពីនោះ អត្ថបទនេះក៏បានលើកច្បាស់ថា ប្រ សិនបើកូរ៉េខាងត្បូងរំពឹងទុកថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឆ្លងកាត់ព្រំដែនពិតប្រាកដនេះ ទីក្រុងសេអ៊ូលត្រូវប្រតិបត្តិដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងទ្វេភាគីក្នុងអតីតកាល សំដៅជំរុញដំណើរការផ្សះផ្សាក៏ដូចជាកាត់បន្ថយភាពតានតឹងយោធា។
ក្នុងថ្ងៃដដែល ស្ថាប័នទទួលបន្ទុកអំពីជនមានគុណូបការៈនិងអតីតយុទ្ធជនកូរ៉េខាងត្បូង (MPVA) បានប្រារព្ធខួបលើកទី ៦៩ នៃសង្គ្រាមកូរ៉េ នៅក្នុងទីក្រុង សេអ៊ូលតែម្តង។ ស្របពេលជាមួយគ្នានោះ អាជ្ញាធរខេត្ត ក្រុងចំនួន ១៧ ទូទាំងប្រ ទេសកូរ៉េខាងត្បូងនិងអង្គការអតីតយុទ្ធជនពិការក៏បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៦៩ ឆ្នាំ នៃសង្គ្រាមកូរ៉េខាងជើងផងដែរ៕