ថ្លែងមតិបន្ទាប់ពីជំនួបចរចាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសលោក al-Muallem បានសង្កត់ធ្ងន់ថា ស៊ីរីនឹងមិនប្រើប្រាស់ អាវុធគីមីក្នុងការវាយប្រហារណាមួយឡើយ ព្រមទាំងបញ្ជាក់ថា ស៊ិរីមិនមាន ប្រភេទអាវុធដូច្នេះទេ។ លោកក៏បានសន្យាថា កងទ័ពស៊ីរីនឹងជៀសវាងការបង្ក ឡើងការខូចខាតដល់ជនស៊ីវិលផងដែរ៕