សារទូរលេខអបអរសាទរទិវាបុណ្យជាតិសហព័ន្ធស្វីស

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៧៣១ នៃទិវាបុណ្យជាតិនៃសហព័ន្ធស្វីស (១ សីហា ១២៩១-១ សីហា ២០២២) នាថ្ងៃទី ១ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតី  រដ្ឋមន្ត្រីក្រសួងការបរទេសស្វីស លោក Ignazio Cassis។ 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានផ្ញើសារអបអរសាទរចំពោះប្រធានក្រុមប្រឹក្សារដ្ឋស្វីសលោក Thomas Hefti និងប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Irène Kalin ផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានផ្ញើសារអបអរសាទរចំពោះប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសហព័ន្ធស្វីស Ignazio Cassis៕

ប្រតិកម្មទៅវិញ