ក្នុងសារទូរលេខអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងនូវតួនាទីដឹកនាំដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍របស់វៀតណាមក្នុងអំឡុងពេល ៩៤ ឆ្នាំកន្លងមក។ បក្សប្រជាជនបដិវត្តន៍ ឡាវបានអបអរសាទរចំពោះសមិទ្ធិផល និងជ័យជំនះដ៏ធំធេង និងគ្រប់ជ្រុងជ្រោយ ដែលបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៩៤ ឆ្នាំកន្លងមក ហើយបានចាត់ទុកនេះជាមេរៀនដ៏មានតម្លៃ និងជាប្រភពនៃការលើក ទឹកចិត្តដ៏ធំធេងសម្រាប់បុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសឡាវ។ បក្ស ប្រជាជនបដិវត្តន៍ឡាវជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្ស កុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលនិងជ័យជំនះថ្មីកាន់តែធំធេង កសាងវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប បំពេញគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ បក្សប្រជាជនបដិវត្តន៍ឡាវបានជូនពរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម មានការរីក ចម្រើនប្រកបដោយចីរភាពជារៀងរហូត។
ចំណែកសារទូរលេខអបអរសាទររបស់គណៈកម្មាធិការកណ្ដាលនៃគណបក្ស ប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលបក្ស រដ្ឋ និងប្រជាជនវៀត ណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនេះ គណបក្សប្រជាជនកម្ពុជា បានជូនពរគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិដើម្បីសម្រេចបាននូវគោលដៅ “ក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥”៕