អតីតប្រធានបក្ស អតីតប្រធានរដ្ឋឡាវ លោក Khamtay Siphandone។ (រូបថត៖ kpl.gov.la) |
ក្នុងឱកាសខួបកំណើតគម្រប់ ១០០ ឆ្នាំ (ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩២៤ - ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤) របស់អតីតប្រធានបក្ស អតីតប្រធានរដ្ឋឡាវ លោក Khamtay Siphandone អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានផ្ញើសារ ទូរលេខអបអរសាទរ។
ក្នុងសារទូរលេខអបអរសាទរ លោកអគ្គលេខាបក្ស Nguyen Phu Trong និង លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានជាកម្លាំងកាយចិត្ត បញ្ញា និងតួនាទីសំខាន់របស់ លោកប្រធាន Khamtay Siphandone ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋ Vo Van Thuong បានជូនពរលោកប្រធាន Khamtay Siphandone និងលោកជំទាវ មាន សុខភាពល្អបរិបូរណ៍ សុភមង្គល និងអាយុយឺនយូរ៕