ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ។ (រូបថត៖ VNA) |
ក្នុងសារទូរលេខអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានសម្តែងនូវជំនឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងដឹកនាំប្រជាជនកម្ពុជាបន្ត សម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាច្រើនទៀត អនុវត្តន៍ប្រកបដោយជោគជ័យនូវ កម្មវិធីនយោបាយរបស់គណបក្សក្នុងដំណាក់កាល ២០២៣ - ២០២៨ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កសាងប្រកបដោយជោគជ័យនូវ ប្រទេសកម្ពុជាសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងសង្គមជឿនលឿន។ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយកម្ពុជា ដើម្បីការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស ទាំងពីរ ឱ្យរីកចម្រើនឡើងដល់កម្ពស់ថ្មី ដើម្បីវិបុលភាពនិងសុភមង្គលរបស់ប្រជាជន នៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍនៅតំបន់ និងលើពិភពលោក។
នាថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trongបានផ្ញើកន្ត្រកផ្កា អបអរសាទរចំពោះប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាសម្ដេច ហេង សំរិនផងដែរ៕