នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោកNguyen Tan Dung
( រូបថត VNA)
|
Vovworld-ក្នុងឱកាស ដើមឆ្នាំ២០១៤ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក
Nguyen Tan Dung បានមានអត្ថបទក្រោចំណងជើងថា៖” សុក្រិតគោលនយោបាយ
ពង្រីកសិទ្ឋិធ្វើម្ចាស់ការរបស់ប្រជាជនអនុវត្តភារកិច្ចសំរាប់ឆ្នាំ២០១៤ប្រកបដោយ
ជោផោគជ័យបង្កើតគ្រឹះស្ថានឲ្យការអភិវឌ្ឍន៍យ៉ងលឿននិងចីរភាព។ “
អត្ថបទរបស់នាយករដ្ឋមន្រ្តីរួមមាន៤ចំណែក។ក្នុងចំណែកទី១ លោកនាយករដ្ឋមន្រ្តី
Nguyen Tan Dung គូសបញ្ជាក់ដល់ការសុក្រិតគោលនយោបាយនិងពង្រីកសិទ្ឋិធ្វើ
ម្ចាស់ការរបស់ប្រជាជន។លោកនាយករដ្ឋមន្រ្តីចាត់ទុកថា៖ក្នុងអំឡុង៣០ឆ្នាំកន្លងមក ជំហានអភិវឌ្ឍន៍ទាំងឡាយរបស់ប្រទេសជាតិសុទ្ឋតែបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់
ប្តូរថ្មីដែលក្នុងនោះមានអនុវត្តយន្តការទីផ្សារក្នុងសកម្មភាពសេដ្ឋកិច្ចជាពិសេសជំហាន
លោតផ្លោះដ៍ធំលើគ្រប់វិស័យកាលពីមហាសន្និបាតលើកទី៦របស់បក្សកម្មុយនិស្តវៀត
ណាមមក។បណ្តាគោលនយោបាយមានចរិតសម្រេចកំណត់របស់បក្សនិងរដ្ឋបានធ្វើឲ្យ
វៀតណាមពីប្រទេសអន់ថយអភិវឌ្ឍន៍ក្លាយទៅជាប្រទេសកំពុង អភិវឌ្ឍន៍មានចំណូល
មធ្យមនិងកិច្ចការកាត់បន្ថយភាពក្រីក្រទទួលបានសមិទ្ឋិគួរឲ្យចាប់អារម្មណ៍និងទទួល
បានការវាយតំលៃខ្ពស់ពីសហគមន៍អន្តរជាតិ។ប៉ុន្តែក្នុងប៉ុន្មានឆ្នាំក្នងទៅនេះសម្ថភាព
ប្រកួតប្រជែងរបស់វៀតណាមពុំទាន់បានកែលំអជាច្រើនល្បឿនកំណើននិងល្បឿន
ផ្ទេរប្តូររចនាសម្ព័ន្ឋសេដ្ឋកិច្ចក៍មានភាពយឺតយ៉ាវផងដែរនិងក្នុងសង្គមបញ្ហាក្តៅគគុជាច្រើន
កើតមានឡើង។ដោយហេតុនេះឥឡូវជាពេលវេលាត្រូវការកំលាំងចលករសំដៅស្តារ
ល្បឿនកំណើនយ៉ាងលឿននិងការអភិវឌ្ឍន៍ដ៍ចីរភាព។លោកNguyen Tan Dung បានគូសបញ្ជាក់ថែមទៀតថា៖ប្រជាធិបតេយ្យជាសតិអារម្មណ៍សំខាន់របស់លោកប្រធាន
ហូជីមិញ។ប្រជាធិបតេយ្យនិងនីតិរដ្ឋជាបញ្ហាសំខាន់ចំនួន២ក្នុងរបបគោលនយោបាយ
ទំនើប។
រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មឆ្នាំ២០១៣ដែលទើបនឹងបានរដ្ឋសភាអនុម័តបានបើកចេញនូវ
បរិយាកាសកំណត់នៃរដ្ឋធម្មនុញ្ញថ្មីដើម្បីអនុវត្តសតិអារម្មណ៍ដ៏ធំធេងរបស់លោកប្រធាន
ហូជីមិញ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីពង្រីកយ៉ាងល្អបំផុតនូវសិទ្ធធ្វើម្ចាស់
របស់ប្រជាជន រដ្ឋត្រូវធ្វើល្អសមត្ថកិច្ចបង្កើតអភិវឌ្ឍន៍ រដ្ឋត្រូវធានានិងពង្រីកបានសិទ្ធិធ្វើ
ម្ចាស់យ៉ាងពិតប្រាកដរបស់ប្រជាជន។ សិទ្ធិត្រូវដើរទន្ទឹមនិងកាតព្វកិច្ចពលរដ្ឋដែលមុន
បង្អស់ត្រូវគោរពច្បាប់។ តាមនាយករដ្ឋមន្ត្រីថា ក្នុងឆ្នាំ២០១៤ត្រូវប្រមូលផ្ដុំកំលាំងយ៉ាង
ខ្ពស់បំផុតក្នុងការកសាងធ្វើវិសោធនកម្មច្បាប់ដើម្បីអនុវត្តរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនោះ
ពិនិត្យបំពេញបន្ថែមរបបយន្តការគោលនយោបាយសុក្រិដ្ឋក្បាលម៉ាស៊ីនសំដៅបន្ត
ជំរុញកសាងនីតិរដ្ឋ ពង្រីកយ៉ាងខ្លាំងក្លាសិទ្ធធ្វើម្ចាស់របស់ប្រជាជននិងសុក្រិតរបប
សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។លើកកំពស់ការទទួលខុសត្រូវរបស់សមូហភា
ពរដ្ឋាភិបាលនិងសមាជិកនីមួយៗក្នុងរដ្ឋាភិបាលក្នុងការកសាងនិងផ្សព្វផ្សាយឯកសារ
ជាលាយល័ក្ខអក្សរច្បាប់ ធានាល្បឿននិងគុណភាព។ចំណែកទី២ស្ដីអំពីការសុក្រិតរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមពិសេសគឺបង្កើត
បរិយាកាសប្រគួតប្រជែងសមភាពនិងកំណែទម្រង់រដ្ឋបាល។ ក្នុងនោះនាយករដ្ឋមន្ត្រីបាន
សង្កត់ធ្ងន់ថា នេះជាការបោះជំហានយុទ្ធសាស្ត្រលោតផ្លោះដែលត្រូវបានលើកឡើងក្នុង
សេចក្តីសំរេច
ចិត្តនៃមហាសន្និបាតមជ្ឈឹមបក្សលើកទី១១។ នាពេលខាងមុខត្រូវបន្តអនុវត្តដោយព្រមៗ
គ្នាវិធានការដើម្បីអនុវត្តជំហានយុទ្ធសាស្ត្រលោតផ្លោះពោលខាងលើ។ ក្នុងនោះប្រមូលផ្ដុំដោះស្រាយបញ្ហាសំខាន់ចំនួន២ដែលមានការទាក់ទិនជិតស្និទ្ធជាមួយគ្នាគឺអនុវត្តតំលៃទីផ្សារចំពោះទំនិញសេវាកម្មចាំបាច់និងធានាការប្រគួតប្រជែងសមភាព។ ទន្ទឹមនឹងនោះមានគោលនយោបាយជួយឧបត្ថម្ភជនក្រីក្រ មុខសញ្ញាគោលនយោបាយ ជនរួមជាតិជាជនជាតិភាគតិច ដំបន់ឆ្ងាយដាច់ស្រយាល លុបបំបាត់ស្ថានភាពអង្គភាពអាជីវកម្មផ្ដាច់មុខនិងយន្តការគោលនយោបាយកើតមានឡើងអសមភាពក្នុងអាជីវកម្ម ពិសេសគឺក្នុងការប្រើប្រាស់ប្រភពហិរញ្ញវត្ថុ។
ចំណែកទី៣សង្កត់ធ្ងន់ទៅលើការជម្រុញខ្លាំងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញតាមទិសលើកកំពស់តម្លៃបង្កើនបន្ថែម អភិវឌ្ឍន៍ចីរភាព ផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី។ នាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា នេះជាខ្លឹមសាសំខាន់ក្នុងការ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ នេះក៏ជាការទាមទារដែឡត្រូវអនុវត្តយ៉ាងខ្លាំងក្លាដៅយដំណោះស្រាយព្រមៗគ្នា ក្នុងនោះប្រមូលផ្តុំអនុវត្តន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរៀបចំផលិតកសិកម្មឡើងវិញ។ ប្រជាកសិកត្រូវដើរតួនាទី ជាម្ចាស់ដើម្បីអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធកសិកកម្មឡើងវិញនិងកសាងជន បទថ្មី ហើយទាក់ទាញអង្គភាពអាជីវកម្មវិនិយោគចូលតំបន់ជនបទ។ រួមជាមួយ នោះអនុវត្តន៍កម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាពប្រកបដោយប្រសិទ្ធភាព។
ក្នុងចំណែកទី៤លោក Nguyen Tan Dung ចាត់ទុកថាប្រសិនបើមិនអាចដោះស្រាយរាល់បញ្ហាពោលខាងលើ មិនអាចធានាបានម៉ាក្រូសេដ្ឋកិច្ចរឹងមាំ អាជីវកម្មប្រកបដោយប្រសិទ្ធភាពបានសក្ដានុភាពនៃប្រទេសជាតិនិងឱកាសក្នុងការធ្វើសមាហរណកម្មអន្តរជានិងក៏មិនបង្កើតបានគ្រឹះស្ថានឲ្យការអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាពឡើយ។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ភារកិច្ចដែលបានដាក់ចេញគឺធ្ងន់ធ្ងរណាស់។ ការលំបាកសាកល្បងគឺធំធេងប៉ុន្តែនេះជាឱកាសដើម្បីជំរុញការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត ទាមទារឲ្យមានការប្តេជ្ញាចិត្តនិងឬទ្ធានុភាពនយោបាយដ៏ខ្ពស់។ នាយករដ្ឋមន្ត្រីបានជឿជាក់ថា ជាមួយឬទ្ធានុភាពរបស់បក្សនិងប្រជាជនដែលបានបំភ្លឺក្នុងការតស៊ូដណ្ដើនឯករាជ ឯកភាពប្រទេសជាតិនិងក្នុងពេលដែលប្រទេសជាតិត្រូវប្រឈមមុខនឹងវិបត្តិនៃសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានឆ្នាំដើមទសវត្សទី៨០នៃសតវត្សទី២០ដើម្បីបង្កើតគោលមាគ៌ាផ្លាស់ប្តូរថ្មី។ ពិតប្រាកដថាឬទ្ធានុភាពនោះនឹងបំភ្លឺឡើងវិញដើម្បីជំរុញកិច្ចការផ្លាស់ប្តូរថ្មីតាមស្មារតីនៃសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្សកុម្មុយនីស្តវៀតណាម នាំបុព្វហេតុកសាងនិងការពារមាតុប្រទេសឡើងកំពស់ថ្មី ដើម្បីប្រទេសវៀតណាមសង្គមនិយមមួយ-ប្រជាជនសម្បូធូធា ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព អរិយ្យធម៍៕