សារជូនពរឆ្នាំថ្មីប្រកបដោយអត្ថន័យរបស់មេដឹកនាំប្រទេសនានាជុំវិញពិភពលោក

Chia sẻ

(VOVWORLD) -  នៅក្នុងបរិយាកាសរីករាយនៃឆ្នាំថ្មី ២០២០ លើទូទាំងពិភពលោកនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើសារចូលឆ្នាំថ្មីដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter។ 

សារជូនពរឆ្នាំថ្មីប្រកបដោយអត្ថន័យរបស់មេដឹកនាំប្រទេសនានាជុំវិញពិភពលោក - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថតៈ TTXVN) 

សាររបស់លោក Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងឈានដល់ឆ្នាំ ២០២០ ដែលព័ទ្ធជុំវិញដោយ “ភាពមិនប្រាកដប្រជានិងអសន្តិសុខ” ព្រមទាំងសម្តែងក្តីសង្ឃឹមទៅលើកម្លាំងពលំរបស់យុវជនជំនាន់ថ្មីទូទាំងពិភពលោក។

ចំណែកប្រធានាធិបតីបារាំង Emmanuel Macron ក្រៅពីលើកឡើងនូវដំណោះស្រាយសម្រាប់បញ្ហាផ្ទៃក្នុងរបស់ប្រទេស ដូចជាភាពចម្រូងចម្រាសលើផែនការកែទម្រង់ របបសោធនមក លោកក៏បានលើកឡើងអំពីអាទិភាពរបស់លោកចំពោះគោល នយោបាយការបរទេស ដូចជំរុញសេរីភាពប្រជាធិបតេយ្យនៅអឺរ៉ុប ក៏ដូចជាការជំរុញទំនាក់ទំនងជាមួយអង់គ្លេសនៅក្នុងរយៈពេលក្រោយ Brexit ផងដែរ។

សារជូនពរឆ្នាំថ្មីប្រកបដោយអត្ថន័យរបស់មេដឹកនាំប្រទេសនានាជុំវិញពិភពលោក - ảnh 2 ប្រធានាធិបតី Vladimir Putin (រូបថតៈ Sputnik)

ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំ ២០២០ ប្រធានាធិបតី Vladimir Putin បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជន រុស្ស៊ីទាំងអស់ ដែលសារ ផ្តោតទៅលើកម្លាំងសាមគ្គីភាព។ ពោលគឺ លោកបានស្នើអោយប្រជាជនរុស្ស៊ីទាំងអស់រួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រ ឈម និងជម្នះគោលដៅដ៏ធំបំ ផុតសម្រាប់ប្រទេស។ បើតាមប្រធានាធិបតីវ័យ ៦៧ ឆ្នាំរូបនេះ សាមគ្គីភាពរបស់រុស្ស៊ី គឺសំខាន់ណាស់ សម្រាប់រុស្ស៊ី ក្នុងការប្រឈមទៅនឹងបញ្ហារបស់ពិភពលោកក្នុងពេលបច្ចប្បន្ន។

ពីប្រទេសអាល្លឺម៉ង់ បញ្ហាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុគឺជាផ្នែកមួយនៃសាររបស់លោកស្រីអធិការបតី Angela Merkel ជូនដល់ប្រជាជនក្នុងឆ្នាំថ្មីនេះ។ យោងតាមលោកស្រី Merkel បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងពិតប្រាកដមួយ ហើយអាល្លឺម៉ង់នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីធានាថាបញ្ហាមួយនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងប៉េកាំងនៃប្រទេសចិន ប្រធានរដ្ឋចិន លោក Xi Jinping ក៏បានថ្លែងសារក្នុងឱកាសឆ្នាំថ្មីផងដែរ។ ក្នុងនោះ លោក Xi បានសន្យាថា នឹងជម្នះគោលដៅដ៏ធំមួយ ដើម្បីកសាងសង្គមចិនឲ្យមានភាពរុងរឿង។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់រីករាយក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។

សារជូនពរឆ្នាំថ្មីប្រកបដោយអត្ថន័យរបស់មេដឹកនាំប្រទេសនានាជុំវិញពិភពលោក - ảnh 3 លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (រូបថតៈ TTXVN)

នៅក្នុងសារចូលឆ្នាំថ្មី លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានសន្យាជំរុញការធ្វើកំណែទម្រង់លើវិស័យជាច្រើន ចាប់ពីសន្តិសុខសង្គម រហូតដល់រដ្ឋធម្មនុញ្ញនិងបង្ហាញក្តីសង្ឃឹមថា ប្រទេសខ្លួននឹងទទួលរៀបចំប្រកបដោយជោគជ័យនូវមហោ ស្រពកីឡា Olympic និង Paralympics ទីក្រុងតូក្យូ ២០២០។

នៅក្នុងសារចូលឆ្នាំថ្មីជូនប្រជាជនកូរ៉េខាងត្បូង លោកប្រធានាធិបតី Moon Jae-in បានអះអាងថា វិធានការកំណែទម្រង់របស់លោកនឹងនាំមកនូវលទ្ធផលល្អនៅឆ្នាំ ២០២០។ ទន្ទឹមនឹងនេះដែរ លោកក៏បានថ្លែងអំណរគុណដល់ប្រជាជនដែលបានខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងមក ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម ចែករំលែកសេចក្តីស្រឡាញ់និងខិតខំដើម្បីប្រទេសមួយកាន់តែប្រសើរ។

ប្រតិកម្មទៅវិញ