ស៊ីរីជូនដំណឹងថាបានបាញ់ទម្លាក់យន្តហោះដ្រូន ២ គ្រឿង (រូបថត៖ AP) |
យន្តហោះដ្រូនត្រូវបានបាញ់ទម្លាក់នៅតំបន់ជនបទនៃខេត្ត Quneitra ភាគនិរតីនៃរដ្ឋធានី Damacus ។ យន្ដហោះនេះបានផ្ទុកពេញនូវគ្រាប់បែកនិងគ្រឿងផ្ទុះ C4 ។ មុននេះ នាថ្ងៃទី ១៩ ខែកញ្ញា កងកម្លាំងការពារអាកាសស៊ីរី ក៏បានបាញ់ទម្លាក់យន្តហោះដ្រូនមួយគ្រឿងទៀតនៅក្នុងភូមិ Aqraba ភាគអាគ្នេយ៍នៃទីក្រុង Damacus។ ប្រភពដើមនៃយន្តហោះដ្រូនទាំងពីរនេះក៏មិនទាន់ដឹងច្បាស់នោះដែរ៕