សារាចរណ៍របស់នាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការធានាសន្តិសុខសណ្ដាប់ធ្នាប់

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី១៧ឧសភាឆ្នាំ២០១៤នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំពិភាគ្សាអំពីបង្កើនការងារធានាសន្តិសុខសណ្ដាប់ធ្នាប់។ 
សារាចរណ៍របស់នាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការធានាសន្តិសុខសណ្ដាប់ធ្នាប់ - ảnh 1
កម្មករនៅអង្គភាងអាជីវកម្មមួយរៀបចំមីទ្ទីងប្រឆាំងជំទាស់ការដែលចិនបញ្ជូនស្ថានីួ៍ខួងនៅ
សមុទ្រខាងកើត (vietnamplus.vn)


        Vovworld-នាថ្ងៃទី១៧ឧសភាឆ្នាំ២០១៤នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំពិភាគ្សាអំពីបង្កើន
ការងារធានាសន្តិសុខសណ្ដាប់ធ្នាប់។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសំណូមពរថ្នាក់
ដឹកនាំក្រសួងស្ថាប័ននិងខេត្តក្រុងនានាបន្តលាតត្រដាងអនុវត្តដោយព្រមៗគ្នា
ដំណោះស្រាយ ប្តេជ្ញាមិនទុកឲ្យកើតមានឡើងបាតុកម្មខុសច្បាប់និងដោះស្រាយ
ម៉ឹងម៉ាត់ជនមានអំពើរឃោសនាបង្កអុកឡុក។ ឃោសនាចលនាប្រជាជនមិនចូល
រួមបាតុកម្មខុសច្បាប់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម
លើកស្ទុយជីវភាពរស់នៅជាដើម។ រដ្ឋាភិបាលវៀតណាមនិងរដ្ឋអំណាចដំបន់
នានាប្តេជ្ញាអនុវត្តវិធានការចាំបាច់ទាំងអស់ស្របច្បាប់និងកិច្ចសន្យាអន្តរជាតិរបស់
វៀតណាមដើម្បីធានាសន្តិសុខនិងសុវត្ថិភាពសំរាប់ស្ថាប័នអង្គភាពអាជីវកម្ម
បរទេសនៅវៀតណាម៕

ប្រតិកម្មទៅវិញ