ទិដ្ឋភាពបែកបាក់នៅជាយទីក្រុង Deir al-Zour របស់ស៊ីរី (រូបថត៖ AFP/TTXVN) |
តាម SANA ថា យន្តហោះចម្បាំងរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយ អាមេរិកបានហោះហើរ លើដែនអាកាស Raqqa ជាកន្លែងដែលត្រូវបានចាត់ទុក ជារដ្ឋធានីរបស់ពួក IS ប៉ុន្តែមិនអនុវត្តការវាយប្រហារណាមួយឡើយក្នុងអំឡុង២ ថ្ងៃកន្លងទៅ។ SANA ឲ្យដឹងថា អាមេរិកនិង SDF ទទួលបានកិច្ចព្រមព្រៀងមួយ ជាមួយ IS សំដៅជម្លៀសខ្មាន់កាំភ្លើងនៃអង្គការនេះពី Raqqa ដល់ Deir al-Zour ជាកន្លែងដែលកងទ័ពរដ្ឋាភិបាលស៊ីរីកំពុងប្រយុទ្ធយ៉ាងកាចសាហាវជាមួយ IS។ ក្រៅពីនោះ SANA ក៏បានអះអាងថែមទៀតថា កិច្ចព្រមព្រៀងរវាងអាមេរិកនិង IS មិនម៉ែនជាលើកដំបូងទេ៕