|
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa (Dân Việt) |
(VOV)_នាព្រឹក ថ្ងៃទី ២ មេសា នៅ ឃុំ An Hai ស្រុកកោះ Ly Son ខេត្ត Quang Ngai
បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បីបង្ហាញនូវការដឹងគុណរបស់
យុទ្ធជន Hoang Sa ដែលបានវាស់វែង បោះបង្គោលសីមា បញ្ជាក់អធិបតេយ្យភាពចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa។ លោក Le Hoai An ប្រធានគណៈកម្មាធិការប្រជាជន
ឃុំ An Hai ស្រុក Ly Son ខេត្ត Quang Ngai បានអះអាងថា៖
“ជារៀងរាល់ឆ្នាំនាខែកុម្ភៈ តាមប្រតិទិនច័ន្ទគតិ បណ្ដាត្រកូលក្នុងឃុំ An Hai តែង
តែប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បីសម្ដែងនូវការដឹងគុណចំពោះអ្នក
ដែលបានទៅប្រជុំកោះ Hoang Sa និង Truong Sa ដើម្បីបោះបង្គោល អះអាង
អធិបតេយ្យភាពសមុទ្រកោះដ៏ពិសិដ្ឋរបស់មាតុប្រទេស។បច្ចុប្បន្ននេះអ្នកនេសាទយើង
ខ្ញុំនៅតែធ្វើសកម្មភាពនៅប្រជុំកោះទាំងពីរនេះ ដើម្បីបន្តអះអាងអធិប្បតេយ្យភាព
កោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស”។