|
ស្រុក Vinh Linh ខេត្ត Quang Tri រំលឹកខួបលើកទី៦០នៃទិវាប្រពៃណី (រូបថតៈ vtv online) |
(VOVworld)-នាយប់ថ្ងៃទី២៥សីហា នៅស្រុក Vinh Linh ខេត្ត Quang Tri បានរៀប ចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាប្រពៃណី Vinh Linh និងទទួលគ្រឿង ឥស្សារិយយសឯករាជ្យថ្នាក់ទី១ ដោយលោកប្រធានរដ្ឋវៀតណាមប្រគល់ជូន។ ក្រោយពីជ័យជំនេះជាប្រវត្តិសាស្រ្ត Dien Bien Phu នាថ្ងៃទី៧ឧសភា១៩៥៤ ហើយ នាថ្ងៃទី២០កក្កដា១៩៥៤ កិច្ចព្រមព្រៀងក្រុង Geneve បានចុះហត្ថលេខា ពីនោះ
ទន្លេ Ben Hai របស់ខេត្ត Quang Tri ត្រូវបានជ្រើសរើសជាព្រំដែនយោធាបណ្តោះ អាសន្នរវាងភាគខាងជើងនិងភាគខាងត្បូងរបស់វៀតណាម។ ឆ្លងកាត់ការផ្តាច់
គ្នាក្នុង រយៈពេល២០ឆ្នាំ កងទ័ពនិងប្រជាជនស្រុក Vinh Linh បានធ្វើឡើងរឿង
ព្រេងជាច្រើន។ នាបច្ចុប្បន្ន ស្រុក Vinh Linh ក្លាយទៅជាមពណ្ឌលសេដ្ឋកិច្ចស្វា
ហាប់ នាំមុខ ខេត្តអំពីការកសាងជនបទថ្មី និងបានបក្សនិងរដ្ឋវៀតណាមប្រគល់
ជូនកិត្តិនាម ជាវីរភាពពលកម្មសម័យផ្លាស់ប្តូរថ្មី។ លោក Nguyen Dang Quang
លេខាគណៈ កម្មាអធិការស្រុក Vinh Linh ខេត្ត Quang Tri បានឲ្យដឹងថា៖
“ពង្រីកប្រពៃណីរបស់តំបន់ដីដែលទទួលបានកិត្តនាមវីរភាពចំនួន៣លើក
បក្សភាគរដ្ឋអំណាច និងប្រជាជនស្រុក Vinh Linh បានប្រមូលផ្តុំក្នុងការខំបឹងប្រែង អនុវត្តប្រកបដោយជោគជ័យគោលដៅធំៗចំនួន៣របស់អាណត្តិមហាសន្និបាត
នីតិកាលទី ១៧ ក្នុងនោះមានការកសាងស្រុកVinh Linh ឲ្យក្លាយទៅជាស្រុកជនប
ទថ្មីដើម ដំបួងរបស់ខេត្ត Quang Tri”៕