|
ស៊ីរី៖ ក្រុមផ្តល់ជំនួយមនុស្សធម៌ទាំង ៧៣ បញ្ឈប់សហប្រតិបត្តិការជាមួយ អ.ស.ប. (VNA) |
(VOVworld) – តាមសំបុត្រមួយដែលត្រូវបានប្រកាសនាថ្ងៃទី ៨ កញ្ញា ក្រុមផ្តល់
ជំនួយមនុស្សធម៌ចំនួន ៧៣ ក្រុមនៅស៊ីរីនឹងបញ្ឈប់សហប្រតិបត្តិការជាមួយ
អ.ស.ប. ព្រមទាំង ចោទប្រកាន់បណ្ដាស្ថាប័នមនុស្សធម៌របស់ អ.ស.ប. រួមជាមួយ
បណ្ដាដៃគូររបស់គែកំពុងត្រូវបានរដ្ឋអំណាច Damascus ប្រើប្រាស់។ ក្នុងសំបុត្រ
ផ្ញើរដល់ខុទ្ទកាល័យទទួលបន្ទុកបញ្ហាមនុស្សធម៌ អ.ស.ប. (OCHA) ក្រុម
មនុស្សធម៌ទាំង ៧៣ បានស្នើរធ្វើស៊ើបអង្កេតអំពីការងារនៃបណ្ដាស្ថាប័ន
អ.ស.ប. ប្រចាំនៅស៊ីរី ហើយអំពាវនាវឲ្យអង្គការឃ្លាំមើលដើម្បីត្រួតពិនិត្យ
សកម្ម ភាពជួយសង្គ្រោះ។ បណ្ដាក្រុមពោលខាងលើបានប្រកាសថា៖ គេកំពុង
ដកចេញ ពីកម្មវិធីបែងចែកព័ត៌មានរបស់ អ.ស.ប. ស្តីពីការផ្តល់ជំនួយ
មនុស្សធម៌ ហើយ ផ្តើមឡើងយន្តការថ្មីមួយដែលមិនរងការជះឥទ្ធិពល
នយោបាយណាមួយឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល
កងទ័ពទួរគីដណ្តើមកវិញការ ត្រួតពិនិត្យទីប្រជុំជនចំនួន ៤ ប៉ែកខាង
ជើងស៊ីរីពីបាតដៃរបស់អង្គការដ្ឋឥស្លាម ស្វ័យប្រកាស (IS)៕