ស៊ុយអែតនិងដាណឺម៉ាកអនុវត្តការត្រួតពិនិត្យនៅខ្សែព្រំដែន

Chia sẻ
(VOVworld) – នាថ្ងៃទី ៤ មករា ដាណឺម៉ាកបានបង្កើន
ការត្រួតពិនិត្យនៅខ្សែ ព្រំដែនជាមួយអាល្លឺម៉ង់ដើម្បី
ទប់ទល់នឹងរលកជនអន្តោប្រវេសន៍។ 

ស៊ុយអែតនិងដាណឺម៉ាកអនុវត្តការត្រួតពិនិត្យនៅខ្សែព្រំដែន - ảnh 1
ស៊ុយអែតនិងដាណឺម៉ាកអនុវត្តការត្រួតពិនិត្យនៅខ្សែព្រំដែន (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ មករា ដាណឺម៉ាកបានបង្កើនការត្រួតពិនិត្យនៅខ្សែ
 ព្រំដែនជាមួយអាល្លឺម៉ង់ដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍។ Copenhaghen
 បានអនុវត្តវិធានការពោលខាងលើនៅប៉ុន្មានម៉ោងបន្ទាប់ពី ស៊ុយអែតកបាន
អនុវត្តវិធានការដូចគ្នានេះ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Lars Loekke
Rasmussen បានឲ្យដឹងថា៖ ចាប់ពីយប់ថ្ងៃទី ៤ មករា ប៉ូលីសនៃប្រទេសនេះ
បានបង្កើតប៉ូស្តត្រួតពិនិត្យអ្នកធ្វើដំណើរទៅវិញទៅមកនៅខ្សែព្រំដែនជា
មួយអាល្លឺម៉ង់។ ទោះបីជាវិធានការជាបណ្តោះអាសន្នក្តី ប៉ុន្តែ ប៉ូស្ត ទាំងនេះ
ត្រូវបានរៀបចំឡើងយ៉ាងមានស្ថិរភាព។ នាយករដ្ឋមន្ត្រីដាណឺម៉ាកក៏បាន
ឲ្យដឹងថា៖ ការត្រួតពិនិត្យមិនអនុវត្ត សំរាប់ប្រជាពលរដ្ឋដាណឺម៉ាកនិងអាល្លឺម៉ង់
ទេ។ មុននោះ នាថ្ងៃទី ៣ មករា ស៊ុយអែតក៏បានអនុ​វត្តការត្រួតពិនិត្យថ្មីមួយនៅ
តំបន់ខ្សែព្រំដែនចំពោះជនឆ្លងដែនចូលប្រទេសនេះតាមរថភ្លើងរថយន្តឬ
សាឡាង។ ប្រតិកម្មចំពោះមុខ បណ្ដាវិធានការពោលខាងលើ នាថ្ងៃដដែល
 ក្រសួងការបរទេសអាល្លឺម៉ង់បានចាត់ទុកថា៖​ គោលការណ៍ស្តីពីសេរីភាព
ក្នុងការ ធ្វើដំណើរក្នុងតំបន់លើកលែងទិដ្ឋាការ Shengen របស់សហភាព
អឺរ៉ុបកំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ៕

ប្រតិកម្មទៅវិញ